
vivo ត្រូវបានគេបញ្ជាក់ថា នឹងមានការបបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra នៅលើទីផ្សារប្រទេសចិននាខែមីនាខាងមុខនេះហើយ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេឃើញបង្ហាញខ្លួនជាលើកដំបូងនៅបញ្ជី IMEI Database បន្ទាប់នៅលើបញ្ជី EEC របស់ទ្វីបអឺរ៉ុបកាលពីពេលថ្មីៗនេះ។ យោងតាមព័ត៌មានថ្មី នៅថ្ងៃនេះ បានបង្ហាញថា vivo X300 Ultra ថ្មីៗនេះ បានចុះបញ្ជីនៅលើស្ថាប័នថ្មីទៀតហើយ ដែលនេះបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារសកលឆាប់ៗនេះហើយ។
ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានលេខកូដ V2562 ហើយនឹងទទួលបាននូវការបញ្ជាក់ទទួលស្គាល់ពីស្ថាប័ន TKDN របស់ប្រទេសឥណ្ឌូនេស៊ីរួចហើយ។ ខណៈពេលនេះ នៅលើបញ្ជីនេះ នៅមិនទាន់បានបង្ហាញពីលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូននេះនៅឡើយទេ។ មិនដូចពីម៉ូដែលមុនៗ X100 Ultra និង X200 Ultra នោះទេ បើតាមកាទម្លាយកន្លងមក បានបង្ហើបថា Vivo X300 Ultra គឺជាម៉ូដែល Ultra ដំបូងរបស់ vivo ដែលនឹងមានវត្តមាននៅលើទីផ្សារសកល ហើយម៉ូដែលនេះ ក៏នឹងមានការប្រើប្រាស់កាមេរ៉ខ្លាំងផងដែរ។
ជាមួយគ្នាការបែកធ្លាយថ្ងៃនេះ បានបង្ហាញថា vivo X300 Ultra នឹងមានការបំពាក់នូវកាមេរ៉ា 200MP Sony LYT-901 គាំទ្រដោយមុខងារទប់លំនឹង OIS និងគ្រាប់ទីពីរមានទំហំ 50MP Sony LYT-828 ultra-wide ខណៈដែលគ្រាប់ទីបីមានទំហំ 200MP Samsung HPB Periscope Telephoto។ ចំណុចមួយដែលគួរអោយចាប់អារម្មណ៌នៅលើ vivo X300 Ultra នោះ គឺនឹងមានការប្រើប្រាស់នូវមុខងារ Multi-Focal-Length continuous optical zoom ដែលមានសមត្ថភាពខ្ពស់ជាងដៃគូររបស់ខ្លួន Xiaomi។
សម្រាប់កាមេរ៉ាមុខស្មាតហ្វូននេះ គឺមានទំហំ 50MP ដែកលមានសមត្ថភាពខ្ពស់ទៅលើការថតវីដេអូ ជាពិសេសសម្រាប់អ្នកផលិតមាតិកា។ ស្មាតហ្វូននេះ ត្រូវបានគេនិយាយថា នឹងមានអេក្រង់រាបស្មើរទំហំ 6.82 អ៊ីង ផ្គត់ផ្គង់ដោយក្រុមហ៊ុន BOE មានកម្រិតបង្ហាញចេញ 2K resolution និងគាំទ្រដោយបច្ចេកវិទ្យា LTPO technology រួមនិងជ្រុងទាំង 4 មានរាងកោង។ សម្រាប់កម្លាំងម៉ាស៊ីនវិញ នៅលើស្មាតហ្វូននេះ គឺនឹងដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 5។

vivo X300 Ultra អាចនឹងមានថ្មទំហំ 7,000mAh គាំទ្រដោយបច្ចេកវិទ្យាសាកល្បឿនលឿន fast charging ន ហើយនៅលើតួខ្លួននឹងមានការដកចេញនូវ Action button ដែលគ្រប់គ្នាធ្លាប់ឃើញនៅលើ X200 Ultra នាពេលកន្លងមក។
