ស្វែងរកពួកយើង:

ស្មាតហ្វូនជំនាន់ថ្មី Xiaomi Civi 4 Pro ត្រូវគេរាយការណ៌ថា នឹងបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3

ដោយ

Koun Jab Luffy

19 មីនា 2024 09:16 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Xiaomi ត្រូវគេរំពឹងថា កំពុងតែធ្វើការនៅលើស្មាតហ្វូនម៉ូឌែលថ្មី Civi 4 ដែលអាចនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ។ ស្មាតហ្វូននេះថ្មីនេះ ក៏មានការបែកធ្លាយនៅលើវិញ្ញាបនបត្រជាច្រើននៅក្នុងប្រទេសចិន ហើយពេលនេះ មានព័ត៌មានជាច្រើនចាប់ផ្តើមមានការបញ្ជាក់អំពីបន្ទះឈីបនៅលើស្មាតហ្វូន Xiaomi Civi 4 Pro ថែមទៀតហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានចែករំលែកនូវព័ត៌មានថ្មីដែលមានការបញ្ជាក់អំពីបន្ទះឈីបរបស់ស្មាតហ្វូន Civi 4 Pro នេះ។
រហូតមកទល់ពេលនេះ យើងបានឃើញស្មាតហ្វូននេះនៅលើវិញ្ញាបនបត្រជាច្រើនហើយ ប៉ុន្តែម៉ូដែលនេះ គឺជាស្មាតហ្វូន Civi 4 មិនទាន់មានការបញ្ជាក់អំពីស្មាតហ្វូន Civi 4 Pro នោះទេ។ គួររំលឹកផងដែរថា ស្មាតហ្វូន Xiaomi Civi 4 នេះ ក៏បានបែកធ្លាយនៅលើ 3C និង MIIT នៅក្នុងប្រទេសចិន។ នៅលើ 3C platform បានបញ្ជាក់ថា ស្មាតហ្វូននេះ មានបច្ចេកវិទ្យាសាកថ្មលឿន 67W wired fast charging ។ សូមជំរាបថា ក្រុមហ៊ុននេះ ធ្លាប់បានទម្លាយថា ស្មាតហ្វូន  Civi 4 Pro នឹងបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3 SoC។
Article image
ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវ HyperOS ហើយវាក៏មានការពង្រឹងទៅលើសមត្ថភាព កាមេរ៉ា និង AI ជាច្រើនទៀត។ ស្មាតហ្វូននេះ ក៏មានការបែកធ្លាយតាមរយៈអ្នកទម្លាយ Digital Chat Station ផងដែរ។ ប្រភពខាងលើនេះបន្តថា ស្មាតហ្វូន Civi 4 Pro នេះ ក៏មានការ upgrade ទៅលើអេក្រង់ ការថតរូបភាព សមត្ថភាព និងការឌីស្សាញរបស់វាកាន់តែល្អ។ អ្នកទម្លាយនេះបន្ថែមថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅលើទីផ្សារសកលក្នុងនាមជាស្មាតហ្វូន Xiaomi 14 Lite។ យ៉ាងណាមិញ នេះគឺជាព័ត៌មានដែលយើងទទួលបាននៅក្នុងពេលនេះ។ ក្រុមហ៊ុន Xiaomi នឹងចែករំលែកនូវព័ត៌មានជាច្រើនទៀតរបស់ស្មាតហ្វូននេះ៕