ស្វែងរកពួកយើង:

Loading Ad...

ស្មាតហ្វូនជំនាន់់ថ្មី vivo X500 Pro ត្រូវទម្លាយថា មិនប្រើប្រាស់បំពាក់កាមេរ៉ា 200MP នោះទេ

ដោយ

ជុំ ប៉េងលីន

27 ឧសភា 2026 09:08 ព្រឹក

អាន 2 នាទី

យោងតាមរបាយការណ៍ជាច្រើននាពេលថ្មីៗនេះ បានទម្លាយថា ស្មាតហ្វូនជំនាន់់ថ្មី vivo X500 Series នឹងមានជម្រើស 3 ម៉ូដែល មានការបំពាក់មកជាមួយនឹងទំហំអេក្រង់ផ្សេងៗគ្នា ប៉ុន្តែសម្រាប់ឈ្មោះរបស់ស្មាតហ្វូនថ្មីៗទាំងនេះ នៅមិនទាន់ទម្លាយនៅឡើយទេ។ មានការប៉ាន់ស្មានថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺជា vivo X500, X500 Pro (ឬ Pro Mini) និង vivo X500 Pro Max។ នៅថ្ងៃនេះ យោងតាមអ្នកទម្លាយ Digital Chat Station ដែលបានបង្ហោះនៅលើ Weibo របស់ខ្លួន គឺមានការទម្លាយអំពីបន្ទះឈីប និងព័ត៌មាននៃកាមេរ៉ារបស់ស្មាតហ្វូន vivo X500 Pro ថែមទៀតហើយ។
Article image
តាមរយៈនៃការបែកធ្លាយខាងលើនេះ បង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានធ្វើតេស្ត៍ជាមួយនឹងបន្ទះឈីប 2nm Dimensity 9600 Series ជំនាន់ថ្មីរបស់ក្រុមហ៊ុន MediaTek រួចរាល់ហើយ។ នៅក្នុងនោះ ស្មាតហ្វូនត្រកូល “Pro” Compact Flagship មួយទៀតនឹងបង្ហាញខ្លួននៅឆ្នាំនេះ។ អ្នកទម្លាយរូបនេះបានបន្ថែមថា ស្មាតហ្វូន vivo X500 Pro មានកាមេរ៉ាគោលទំហំ 50MP គាំទ្រជាមួយនឹងសិនស័រ 1/1.28 អ៊ីង និងគាំទ្រដោយបច្ចេកវិទ្យាកាមេរ៉ា LOFIC Technology ជាមួយនឹងកាមេរ៉ា 50MP Ultra-Wide ហើយក៏មានកាមេរ៉ា 64MP Periscope Telephoto ជាមួយនឹងបច្ចេកវិទ្យា 3x optical zoom ទៀតផង។

Article image
ខណៈដែលកាមេរ៉ា 64MP ត្រូវបានគេព្យាករណ៌ថា អាចជា OmniVision OV64B Sensor ដែលបានប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនកាលពីប៉ុន្មានឆ្នាំមុននេះ។ អ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថា កាមេរ៉ា Periscope Telephoto របស់ស្មាតហ្វូន vivo X500 Pro គឺជាសិនស័រ IMX06H Sensor ថ្មីរបស់ក្រុមហ៊ុន Sony។ កាមេរ៉ា 200MP នេះ អាចនឹងប្រើប្រាស់ផ្តាច់មុខនៅលើស្មាតហ្វូន vivo X500 Pro Max ដែលនឹងប្រើប្រាស់ជាកាមេរ៉ា Periscope Telephoto។

Article image
តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើនទៀត បានអោយដឹងថា ស្មាតហ្វូន vivo X500 Pro នេះ នឹងមានអេក្រង់រាបស្អើរទំហំ 6.37 អ៊ីង OLED LTPO Panel គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K Resolution។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 7,000mAh+។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវ OriginOS 7 នៅលើ Android 17។ ស្មាតហ្វូន X500 series នេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅខែកញ្ញាខាងមុខនេះហើយសម្រាប់ទីផ្សារសកលអាចនឹងបង្ហាញខ្លួននៅក្នុងខែវិច្ឆិកា ឬខែធ្នូ៕