ស្វែងរកពួកយើង:

ស្មាតហ្វូនដែលអាចបត់បាន Tecno Phantom V Fold 2 និង Phantom V Flip 2 ត្រូវគេទម្លាយជាថ្មី!

ដោយ

Koun Jab Luffy

06 កញ្ញា 2024 10:31 ព្រឹក

អាន 2 នាទី

Article image
មួយរយៈនេះមានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយពីស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន Tecno ម៉ូដែលPhantom V Fold 2 និង Phantom V Flip 2 ហើយសម្រាប់នៅថ្ងៃនេះ ស្មាតហ្វូនជំនាន់ថ្មីទាំងនេះ ត្រូវបានគេទម្លាយព័ត៌មានថ្មី។ បើតាមការបែកធ្លាយមួយចេញពី PillSomeBeans នៅពេលនេះ គឺបានទម្លាយអំពីរូបភាពពិតៗជាលើកដំបូងរបស់ស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន Tecno ម៉ូដែលPhantom V Fold 2 និង Phantom V Flip 2 នេះថែមទៀតហើយ។
ក្រឡេកមើលទៅលើរូបភាពថ្មីស្មាតហ្វូនអេក្រង់បត់បាន Phantom V Flip 2 នេះ ត្រូវបានក្រុមហ៊ុនធ្វើការផ្លាស់ប្តូរទៅលើផ្នែកជាច្រើនគួរអោយកត់សម្គាល់។ នៅលើស្មាតហ្វូនអេក្រង់បត់បាននេះ គឺមានមានការបំពាក់នូវអេក្រង់ខាងក្រៅ (cover display) ធំជាងមុន ប្រៀនធៀបជាមួយនិងម៉ូដែលមុននេះ។ នៅលើអេក្រង់ស្មាតហ្វូននេះ ក៏មានការឌីស្សាញជាមួយនូវរន្ធប្រហោង punch-hole នៅផ្នែកខាងលើសម្រាប់ selfies ផងដែរ។
Article image
ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានទ្រទ្រង់ទៅលើ Dual-SIM ហើយនិងមានម៉េមូរីទំហំ 256GB។ បើតាមការបង្ហាញវត្តមនៅលើ Geekbench បញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាននេះ មានលេខម៉ូដែល AE11 នឹងគាំទ្រជាមួយនឹងបន្ទះឈីប  Dimensity 8050។ សម្រាប់ស្មាតហ្វូនអេក្រងបត់បាន Phantom V Fold 2 វិញគឺមានលេខម៉ូដែល AE10 ហើយនៅលើបញ្ជី Geekbench បញ្ជាក់ថា ស្មាតហ្វូននេះមានការបំពាក់នូវជាមួយនឹងបន្ទះឈីប  Dimensity 9000+។
ស្មាតហ្វូនអេក្រង់បត់់បាន V Fold 2 នេះ ក៏មានរន្ធប្រហោង punch-hole នៅលើអេក្រង់ខាងក្រៅ និងខាងក្នុងសម្រាប់កាមេរ៉ា Selfie ផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះមានកាមេរ៉ា 3 គ្រាប់ដែលមាន Telephoto lens ផងដែរ។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ មានកាមេរ៉ាគោលទំហំ 50MP។
Article image
ស្មាតហ្វូនបត់បាននេះ ត្រូវបាមគេព្យាករណ៌ថា អាចនឹងលក់នៅក្នុងប្រទេសហ្គាណាចាប់ពីថ្ងៃទី 8 ខែកញ្ញាខាងមុខនេះហើយ។ យោងតាមរបាយការណ៍មុននេះ បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន Phantom V Flip 2 នេះ គឺមានតម្លៃ GHS 9,800 (~USD 632) សម្រាប់ទំហំ 8GB+256GB ខណៈពេលដែលស្មាតហ្វូន Phantom V Fold 2 គឺមានតម្លៃ GHS 16,550 (~USD 1,065) សម្រាប់ទំហំ 12GB+512GB ៕