
Xiaomi 15 Ultra ដែលជាស្មាតហ្វូនថ្នាក់ប្រណិតស៊េរីថ្មីរបស់ក្រុមហ៊ុន Xiaomi ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញខ្លួននៅលើទីផ្សារនាដើមឆ្នាំ 2025 ខាងមុខនេះហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការបំពាក់នូវកាមេរ៉ាដ៏ខ្លាំងក្លាជាទីបំផុតថែមទៀត ផង។ កាលពីមុននេះ ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra នេះ ត្រូវបានគេទម្លាយថា នឹងមានការប្រើប្រាស់នូវសិនស័រកាមេរ៉គោលទំហំ 50-Megapixel គាំទ្រដោយឡែន 23mm focal length ហើយនិងមានការទ្រទ្រង់នូងកម្រិត f/1.6 aperture ថែមទៀតផង។
បន្ថែមពីនេះ ក៏មានការទបញ្ជាក់ថា ស្មាតហ្វូននេះ ក៏នឹងមានការប្រើប្រាស់នូវ 2x telephoto lenses ដែលមួយគ្រាប់ ហើយនឹងកាមេរ៉ាទំហំ 200MP ដែលទ្រទ្រង់ជាមួយនូវមុខងារហ៊្សូម 4.3x optical zoom, 100mm focal length និង f/2.6 aperture ផងដែរ។ នៅពេលនេះ បើយោងតាមអ្នកទម្លាយ Digital Chat Station នោះ គឺបានធ្វើការចែករំលែកនូវព័ត៌មានលម្អិតមួយចំនួនទៀតទាក់ទងជាមួយសិនស័រ telephoto sensor នេះ ថែមទៀតហើយ។ ស្មាតហ្វូននេះ គឺនឹងមានការប្រើប្រាស់នូវ Sony IMX858 គាំទ្រជាមួយនឹង f/1.8 aperture ហើយនិងមានទំហំ 1/2.51” ដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន Xiaomi 14 Ultra រួចហើយផងដែរ។ សម្រាប់ focal length ត្រូវបានក្រុមហ៊ុនបន្ថយពី 75mm មកនៅត្រឹមតែ 70mm ប៉ុណ្ណោះ។

តាមការបញ្ជាក់ចេញពី Digital Chat Station ដដែលនេះ ក៏មានការបញ្ជាក់បន្ថែមថា កាមេរ៉ា Dual Telephoto របស់ស្មាតហ្វូននេះ ក៏នឹងមានទ្រទ្រង់នូវ Telephoto Macro Mode ហើយក៏មានបំពាក់នូវកាមេរ៉ាថ្មីដែលពង្រឹងទៅលើបទពិសោធន៍កាន់តែអស្ចារ្យផងដែរ។ កាមេរ៉ានេះ អាចនឹងជាកាមេរ៉ា ultrawide មានទំហំ 50MP។ ក្រៅពីនេះ ស្មាតហ្វូន Xiaomi 15 Ultra នេះ គឺនឹងមានអេក្រង់ទំហំ 6.7-អ៊ីង ល្បឿន 120Hz LTPO OLED display អមមកជាមួយនឹងគែម micro-curved edges ថែមទៀតផង។

អេក្រង់ស្មាតហ្វូនថ្មីនេះ ក៏មានការទ្រទ្រង់ជាមួយនិងសិនស័រ ultrasonic in-display fingerprint sensor សម្រាប់ដោះសោរផងដែរ។ ស្មាតហ្វូន 15 Ultra នឹងមានប្រភេទ plain leather, fiberglass និង ceramic ។ ស្មាតហ្វូននេះនឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite និងមានថាមពលថ្មទំហំ 6,000mAh ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា 90W wired ហើយនិង 80W wireless charging ផងដែរ។ សម្រាប់កម្មវិធី software វិញនោះ នៅលើស្មាតហ្វូននេ អាចនឹងដំណើរការនូវ Xiaomi’s HyperOS 2.0ផ្អែកនៅលើ Android 15៕
