ស្វែងរកពួកយើង:

ស្មាតហ្វូនថ្មីមួយរបស់ Xiaomi បានបង្ហាញវត្តមាននៅលើបញ្ជី MIIT ត្រូវបានគេសង្ស័យថា Xiaomi Civi 4

ដោយ

Koun Jab Luffy

11 មីនា 2024 03:13 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះមានស្មាតហ្វូនថ្មីមួយរបស់ក្រុមហ៊ុន Xiaomi ដែលមានលេខម៉ូដែល 24053PY09C ត្រូវបានគេមើលឃើញថា បានឆ្លងកាត់ការចុះបញ្ជីនៅក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យារបស់ប្រទេសចិន (MIIT) ហើយ ដោយម៉ូដែលថ្មីនេះត្រូវបានគេដាក់ការសង្ស័យថា គឺជាស្មាតហ្វូនជំនាន់ថ្មី Xiaomi Civi 4 បន្ទាប់ពីមួយរយៈចុងក្រោយនេះ អ្នកទម្លាយនានា បានចែកចាយព័ត៌មានថ្មីៗរបស់ស្មាតហ្វូនមួយនេះនៅលើគណនីបណ្តាញសង្គមរបស់ពួកគេ។
ជាមួយនិងការបង្ហាញវត្តមាននៅលើបញ្ជី MIIT នេះ ក្រៅតែពីរការបញ្ជាក់ពីលេខម៉ូដែលរួចមក ស្មាតហ្វូននេះ គឺមានការបញ្ចេញនូវព័ត៌មាននៃលក្ខណៈសម្បត្តិទូទៅនៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ច្បាស់ថា នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការបំពាក់នូវបច្ចេកវិទ្យា 5G តែប៉ុណ្ណោះ។
Article image
យោងតាមការទម្លាយកន្លងមក គឺមានការបញ្ជាក់ខ្លះៗរួចមកហើយពីស្មាតហ្វូន Xiaomi Civi 4 ថ្មីនេះ។ ស្មាតហ្វូននេះ នឹងមានការបំពាក់នូវអេក្រង់កម្រិត 1.5K ជាប្រភេទអេក្រង់រាបស្មើ ដែលឌីស្សាញជាមួយកម្រិតកោង 2.7D micro curved glass ដូចគ្នាទៅនឹងអេក្រង់របស់ស្មាតហ្វូន Xiaomi 14 series។ ស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវកាមេរ៉ារបស់ក្រុមហ៊ុន Leica ដែលមានទំហំ 50MP ផងដែរ។ សម្រាប់ម៉ូដែលនេះ គឺជាម៉ូដែលដំបូងគេរបស់ Civi ដែលទទួលបាននូវការបំពាក់នូវកាមេរ៉ារបស់ក្រុមហ៊ុន Leica។
Article image
បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏នឹងមានកាសរឌីស្សាញស៊ុមជុំវិញពីលោហៈ និងមានខ្នងក្រោយឌីស្សាញពីកញ្ចក់ដូចស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតមួយអញ្ចឹង។ របាយការណ៌ខាងលើនេះបន្តថា ស្មាតហ្វូននេះមានថ្មទំហំ 5,000mAh គាំទ្រដោយកម្លាំងសាក fast charging ដែលគេជឿជាក់់ថា អាចនឹងមានកម្លាំង 100W ឬ 120W។ កន្លងមកធ្លាប់មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មីដែលមានលេខ SM8635 (Snapdragon 8s Gen 3) ផងដែរ។ បន្ទះឈីបនេះ ត្រូវបានគេរាយការណ៌ថា ក្រុមហ៊ុន Qualcomm នឹងមានការសម្ពោធជាផ្លូវការនៅថ្ងៃទី 18th ខែមីនាខាងមុខនេះហើយ ដោយមាន Snapdragon 8s Gen 3 ជាមួយនិង 7+ Gen 3។
ស្មាតហ្វូនថ្មីមួយរបស់ Xiaomi បានបង្ហាញវត្តមាននៅលើបញ្ជី MIIT ត្រូវបានគេសង្ស័យថា Xiaomi Civi 4