ស្វែងរកពួកយើង:

ស្មាតហ្វូនបត់បានម៉ូដែល Flip របស់ Huawei Nova Series អាចនឹងបង្ហាញខ្លួននៅដើមខែក្រោយនេះហើយ

ដោយ

Koun Jab Luffy

25 មិថុនា 2024 11:15 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីពេលមុននេះមានការរាយការណ៍ថា ក្រុមហ៊ុន Huawei កំពុងតែធ្វើការនៅលើស្មាតហ្វូនបត់បានត្រកូល Nova។ នៅពេលនេះ យោងតាមរបាយការណ៍ចេញពី  “Science and Technology Innovation Board Daily” មានការបញ្ជាក់អំពីវត្តមានរបស់ស្មាតហ្វូននេះហើយ។ គួរបញ្ជាក់ថា កាលពីពេលមុននេះ ស្មាតហ្វូនថ្មីនេះ ក៏ត្រូវគេរាយការណ៍ថា នឹងបង្ហាញខ្លួនកាលពីខែមុននេះផងដែរ ប៉ុន្តែក្រោយមកស្មាតហ្វូននេះ ក៏ត្រូវបានពន្យារពេលវិញ។ នៅពេលនេះ ប្រភពខាងក្នុងបានទម្លាយថា ក្រុមហ៊ុន Huawei នឹងប្រកាសចេញនូវស្មាតហ្វូនបត់បាន Nova នេះនៅដើមខែសីហាខាងមុខនេះហើយ។
ស្មាតហ្វូនបត់បានម៉ូដែល Flip របស់ Huawei Nova Series នេះ ត្រូវបានគេរាយការណ៌ថា នឹងមានការ upgrade ទៅលើអេក្រង់ខាងក្រៅផងដែរ បើធៀបជាមួយនឹង Huawei Pocket 2 ដែលមានវត្តមានកន្លងទៅ។ បើមើលទៅលើតម្លៃរបស់ស្មាតហ្វូននេះ ត្រូវបានគេព្យាករណ៌ថា នឹងមានមានតម្លៃខ្ពស់ជាងម៉ូដែមុននៅក្នុង Series នេះផងដែរ។ យ៉ាងណាមិញ ស្មាតហ្វូន Flip ថ្មីនេះ នឹងក្លាយជាផ្នែកមួយនៃស្មាតហ្វូន Nova series ហើយវានឹងមានតម្លៃធូរថ្លៃជាងស្មាតហ្វូន Pocket series ។
ខណៈពេលដែលលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះនៅមិនទាន់ដឹងទេនោះ មានការរំពឹងថា នឹងមានលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនបត់បានម៉ូដែល Flip របស់ Huawei Nova Series នេះ គឺដូចទៅនឹងស្មាតហ្វូន Huawei Pocket 2 ដែលបង្ហាញខ្លួននៅក្នុងខែកុម្ភៈកន្លងទៅនេះ។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានទំហំ (50MP+8MP+12MP+2MP ជាមួយនឹងអេក្រង់មូលខាងក្រៅដែលមាន 2 គ្រាប់ គឺទំហំ 8MP ហ៊្សូមបាន 3x telephoto ជាមួយនឹង f/2.4 aperture និង OIS។
ស្មាតហ្វូននេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប Kirin 9000s និងទ្រទ្រង់នូវ  two-way satellite connectivity ផងដែរ។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏អាចនឹងមានថាមពលថ្មទំហំ 4520mAh និងបច្ចេកវិទ្យាសាកថ្មលឿន 66W wired fast charging + 40W wireless fast charging ថែមទៀតផង៕