ស្វែងរកពួកយើង:

ស្មាតហ្វូនបត់បានស៊េរីថ្មី Honor Magic V5 នឹងបង្ហាញខ្លួនជាផ្លូវការនៅចុងខែមិថុនានេះ

ដោយ

Koun Jab Luffy

04 មិថុនា 2025 08:39 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Honor ត្រូវបានគេនិយាយថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនបត់បានចំនួន 2 ម៉ូដែល សម្រាប់ទីផ្សារចិន ដែលស្មាតហ្វូនថ្មីៗនេះមានដូចជា Magic V2 Flip និង Magic V5។ កាលពីខែកុម្ភៈកន្លងទៅនេះ ស្មាតហ្វូនជំនាន់ថ្មី V2 Flip ត្រូវបានគេរាយការណ៍ម្តងរួចមកហើយថា នឹងបង្ហាញខ្លួននៅក្នុងខែមិថុនានេះ ប៉ុន្តែមិនទាន់មានការអាប់ដេតអំពីពេលវេលាជាក់លាក់នៃការបង្ហាញស្មាតហ្វូននៅក្នុងខែនេះនៅឡើយទេ។ តាមការបញ្ជាក់របស់អ្នកលេងប្លុករបស់ចិនមួយរូបដែលមានឈ្មោះថា Guan បានទម្លាយថា ស្មាតហ្វូន Magic V5 នឹងបង្ហាញខ្លួននៅចុងខែនេះដូចគ្នា។
សូមជំរាបថា ថ្មីៗនេះ លោក Li Jian ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honor បានទម្លាយថា ស្មាតហ្វូនបត់បានជំនាន់ថ្មី Magic V5 នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននាចុងខែមិថុនានេះហើយ ជាមួយនិង Flagship ស្មាតវ៉ច Honor Watch 5 Ultra ដែលមានតួខ្លួនទីតាញ៉ូម និង ECG ហើយនឹងបានបង្ហាញខ្លួននៅក្នុងទីផ្សារសកលកាលពីខែមីនាកន្លងទៅ។ បន្ថែមពីនេះ ក្រុមហ៊ុននេះ ក៏នឹងមានការបង្ហាញនូវកាសស្តាប់ ថេប្លេត និងកុំព្យូទ័រជាច្រើនម៉ូឌែលទៀតនៅក្នុងព្រឹត្តិការណ៍ននេះផងដែរ។
Article image
នៅក្នុងការបង្ហោះនៅលើ Weibo របស់លោក Li Kun ដែលជាអ្នកគ្រប់គ្រងផលិតផលទូទៅរបស់ក្រុមហ៊ុន Honor នាពេលថ្មីៗនេះ បានបង្ហើបថា ស្មាតហ្វូនជំនាន់ថ្មី Magic V5 នេះ នឹងក្លាយជាអ្នកនាំមុខគេនៅក្នុងឧស្សាហកម្មនេះដែលមានរូបរាងស្លីម និងស្រាលក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះ នឹងមានបន្ទះឈីប  Snapdragon 8 Elite។ ស្មាតហ្វូននេះនឹងមានលេខម៉ូដែល MHB-AN10 ហើយក៏បង្ហាញខ្លួនជាមួយនឹងវិញ្ញាបនបត្រជាច្រើនទៀតរបស់ចិនដូចជា MIIT និង 3C រួចហើយផងដែរ។ នៅលើបញ្ជីនេះ ថែមទាំងមានការទម្លាយថា ស្មាតហ្វូននេះ ក៏នឹងមានថាមពលថ្មទំហំ 6,000mAh+ និងទ្រទ្រង់នូវបច្ចេកវិទ្យា  66W fast charging ទៀតផង។
Article image
និយាយពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Honor Magic V5 ត្រូវបានរបាយការណ៍ជាច្រើន បញ្ជាក់ថា ស្មាតហ្វូន Honor Magic V5 នេះនឹងមានអេក្រង់ខាងក្រៅទំហំ 6.45-អ៊ីង LTPO OLED Cover Display គាំទ្រជាមួយនឹងល្បឿន 120Hz refresh rate ហើយនិងអេក្រង់ខាងក្នុងទំហំ 8-អ៊ីង មានកម្រិតភាពច្បាស់ 2K resolution និងមានល្បឿន 120Hz refresh rate ដូចគ្នា។ ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានកាមេរ៉ាខាងក្រោយទំហំ 50-Megapixel គាំទ្រជាមួយនឹងមុខងារ OIS, Ultra-Wide Sensor និង 200-Megapixel Periscope Telephoto  Lens។ នៅលើស្មាតហ្វូននេះ ក៏នឹងមានមុខងារជាច្រើនទៀតដូចជា wireless charging, satellite message, IPX8 និង side-facing fingerprint scanner ផងដែរ៕
ស្មាតហ្វូនបត់បានស៊េរីថ្មី Honor Magic V5 នឹងបង្ហាញខ្លួនជាផ្លូវការនៅចុងខែមិថុនានេះ