
ក្រុមហ៊ុន Honor បាននិយាយថា ស្មាតហ្វូនបត់បានដំបូងបំផុតរបស់ខ្លួន គឺពិតជាមានឈ្មោះផ្លូវការណ៍ថា Honor Magic V ខណៈដែលមួយរយៈនេះ ក្រុមហ៊ុនស្មាតហ្វូនដ៏ធំរបស់ប្រទេសចិនមួយនេះ ក៏ធ្លាប់បានបញ្ចេញព័ត៌មានពីរបីដងរួចហើយផងដែរ ប៉ុន្តែមិនមានការបញ្ជាក់ពីការប្រកាសចេញនៅថ្ងៃណានោះទេ។ នៅថ្ងៃនេះ ក្រុមហ៊ុន Honor ក៏បានមកបញ្ជាក់ច្បាស់ៗថា ខ្លួននឹងប្រកាសចេញជាផ្លូវការណ៌នូវត្តមានរបស់ស្មាតហ្វូន Honor Magic V នេះ នៅក្នុងប្រទេសចិននៅថ្ងៃទី 10 ខែមករានេះហើយ ក្រុមហ៊ុនក៏បាននិយាយទៀតថា ខ្លួននឹងបង្ហាញចេញនូវស្បែក Honor Magic UI 6.0 នៅក្នុងពេលជាមួយគ្នានេះដែរ។
ទាក់ទងនឹងព័ត៌មាននេះ ក្រុមហ៊ុននេះក៏បានបញ្ចេញនូវ teaser poster ថ្មីមួយទៀត ដែលនិយាយពីស្មាតហ្វូនបត់បានរបស់ខ្លួនផងដែរ ដោយរូបភាពនេះ គឺមាននញារបង្ហាញពីកាតំរៀបនូវកាមេរ៉ាជាជួនៅផ្នែកខាងក្រោយជាមួយគំរូពណ៌ទឹកប្រាក់ ហើយកាមេរ៉ានោះ គឺមានចំនួន 3 គ្រាប់ដែលមានការឌីស្សាញពីលើចុះក្រោម ខណដែលអំពូល LED flash ស្ថិតនៅក្បែរម៉ូឌុលកាមេរ៉ាតែម្តង។

លោក Zhao Ming ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honor បានបញ្ជាក់ថា ស្មាតហ្វូនបត់បាន Magic V នេះ គឺប្រើប្រាស់នូវគន្លឺះដែលមានការអភិវឌ្ឍដោយខ្លួនឯងផ្ទាល់តែម្តង ដោយលោកបាននិយាយថា ស្មាតហ្វូននេះ គឺពិតជាស្តើងបើប្រៀបធៀបជាមួយនឹងដៃគូរនានាដែលបានស្មាតហ្វូនបត់បាននេះ។ គួរបញ្ជាក់់ថា កាលពីពេលមុននេះ ក្រុមហ៊ុន Honor គឺធ្លាប់បានបញ្ជាក់ម្តងហើយថា ស្មាតហ្វូនបត់បានរបស់ខ្លួននេះ គឺនឹងមានការឌីស្សាញរូបរាង ដែលនមានលក្ខណៈស្រដៀងគ្នាជាមួយ Samsung Galaxy Z Fold3 អញ្ចឹងដែរ គឺមិនដូច Galaxy Z Flip3 ឬ the Moto Razr នោះទេ។
ជាមួយនិងវត្តមានរបស់ស្មាតហ្វូនបត់បាន Honor Magic V ថ្មីនេះ គឺក្រុមហ៊ុននេះ មានការផ្តោតលើការយកទុកដាក់ទៅលើបទពិសោធន៍នៃការប្រើប្រាស់អេក្រង់ដែលមានទំហំធំ និងបាននិយាយថា នឹងមានលក្ខណៈដូចអ្វីដែលប្រើប្រាស់ជាមួយនឹងថេប្លេតអញ្ចឹង ហើយជាមួយគ្នានេះ ក៏មានការប្រើប្រាស់នូវកម្មវិធីថ្មីៗ ដែលសមស្របតាមបទពិសោធន៌នៃអេក្រង់ផងថ្មីនេះផងដែរ។

ស្មាតហ្វូនបត់បានថ្មីនេះ គឺនឹងប្រើប្រាស់នូវឈីប Qualcomm Snapdragon 8 Gen 1 ដែលបានប្រកាសចេញកាលពីខែមុននេះ ហើយបើតាមការបែកធ្លាយបាននិយាយថា ស្មាតហ្វូននេះមានអេក្រង់ខាងក្នុងទំហំ 8-inch និងខាងក្រៅមានទំហំ 6.5-inch។ អេក្រង់នេះ គឺជាកញ្ចករបស់ក្រុមហ៊ុន BOE និង Visionox។ សម្រាប់ការថតរូបវិញ ស្មាតហ្វូននេះ មានកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50-Megapixel។ ស្មាតហ្វូននេះ នឹងរត់ជាមួយស្បែក Magic UI 6.0 ដែលផ្អែកលើ Android 12 និងមានការបញ្ជាក់ថា មានថ្មទំហំ 5,100mAh ទ្រទ្រង់ជាមួយកម្លាំង 66W fast charging ផងដែរ។
