ស្វែងរកពួកយើង:

ស្មាតហ្វូនបត់បាន iPhone អាចនឹងបង្ហាញខ្លួនលឿនជាងការរំពឹងទុក

ដោយ

Koun Jab Luffy

09 មីនា 2024 01:45 រសៀល

អាន 2 នាទី

Article image
នៅពេលនេះ មានពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថា ក្រុមហ៊ុន Apple បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនដែលមានអេក្រង់បត់បានរបស់ខ្លួនហើយ។ យោងតាមរបាយការណ៍ជាច្រើនមុននេះ បានបញ្ជាក់ដូចគ្នាថា ក្រុមហ៊ុនអាមេរិកាំងមួយនេះ មានគម្រោងនៅក្នុងការប្រកាសចេញនូវស្មាតហ្វូនថ្មីនេះ នៅត្រឹមឆ្នាំ 2027 ប៉ុន្តែក្រុមហ៊ុន Apple អាចនឹងពន្លឿនទៅលើការងារនេះផងដែរ។
យោងតាមរបាយការណ៍ថ្មីមួយនៅពេលនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Apple អាចនឹងពន្លឿនពេលលឿនជាងមុន 1 ឆ្នាំ។ ដូចនេះ ស្មាតហ្វូនដែលអាចបត់បាន iPhone Foldable នេះ នឹងបង្ហាញខ្លួននៅត្រឹមឆ្នាំ 2026 ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ អំពីទម្រង់នៃស្មាតហ្វូន ដែលអាចបត់បានដែលក្រុមហ៊ុន Apple នឹងធ្វើការផលិតនោះមិនដឹងថាទម្រង់ដូចទៅនឹង Galaxy Z Fold ឬ  Galaxy Z Flip នោះទេ។
សូមជំរាបថា ក្រុមហ៊ុន Apple មានប៉ាតង់សម្រាប់ស្មាតហ្វូនអេក្រង់បត់នេះ មានទម្រង់ 2 នេះ ប៉ុន្តែក្រុមហ៊ុននេះ អាចនឹងជ្រើសរើសទម្រង់មួយក្នុងការបញ្ចេញនៅលើទីផ្សារមុនសិន។ យ៉ាងណាមិញ ក្រុមហ៊ុន Apple ថ្មីៗនេះ ក៏ទើបតែបោះបង់នូវគម្រោងរថយន្តអគ្គិសនី ដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិកផងដែរ។ ស្មាតហ្វូនបត់បាន foldable iPhones នេះអាចនឹងបង្ហាញខ្លួននៅឆ្នាំ 2026 បើទោះបីជាដើរ ពីក្រោយក្រុមហ៊ុន Samsung ក៏ដោយ ប៉ុន្តែក្រុមហ៊ុននេះ នឹងក្លាយជាគូប្រជែងដ៏ធំនៅលើទីផ្សារជាក់ជាមិនខាន៕