ស្វែងរកពួកយើង:

ស្មាតហ្វូនបត់បាន Samsung Galaxy Z Flip 6 នឹងមានអេក្រង់ UTG ដែលផ្តល់នូវភាពធន់ក្នុងការប្រើប្រាស់

ដោយ

Koun Jab Luffy

20 ឧសភា 2024 07:34 ព្រឹក

អាន 2 នាទី

Article image
Galaxy Z Flip 6 ដែលជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ត្រូវបានគេទម្លាយថា អាចនឹងមានការ upgrade ទៅលើអេក្រង់កាន់តែមានភាពធន់ និងភាពច្បាស់ជាងជំនាន់មុន។ យោងតាមការបញ្ជាក់ចេញពីសារព័ត៌មាន TheElec របស់កូរ៉េ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវកញ្ចក់ Ultra-Thin Glass (UTG) មានកម្រ៉ាស់ក្រាស់ជាងមុននៅលើស្មាតហ្វូន Z Flip 6 ខាងមុខនេះ។ សម្រាប់អេក្រង់ UTG នេះ គឹមានកម្រាស់ 50 microns បើធៀបជាមួយនឹងស្មាតហ្វូនបត់បាន Z Flip 5 ដែលមានកម្រាស់ 30 microns។ ការបង្កើនទៅលើទំហំនៃគឺអាចនឹងធ្វើអោយផ្នត់នៃអេក្រង់បត់បាននេះកាន់តែទាក់ទាញ និងពង្រឹងទៅលើភាពធន់នៃអេក្រង់ផងដែរ។
ក្រុមហ៊ុន Samsung បានធ្វើការផ្លាស់ប្តូរពីការប្រើប្រាស់នូវគន្លឹះ waterdrop-style hinge ថ្មី ជំនួសអោយគន្លឹះ បែបប្រពៃណីជាមួយនឹងការប្រើប្រាស់នូវដែលបានឌីស្សាញសម្រាប់ស្មាតហ្វូន Flip 5។ សម្រាប់គន្លឹះថ្មីនេះ នឹងអនុញ្ញាតអោយការប្រើប្រាស់មិនមានសម្ពាធខ្លាំងទៅលើអេក្រង់នោះទេ។ បើតាមរបាយការណ៍ចេញពី The Elec បាននិយាយថា ស្មាតហ្វូន Z Flip 6 នឹងប្រើប្រាស់នូវគន្លឹះដូចទៅនឹងម៉ូឌែលមុននេះផងដែរ។ ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Samsung នឹងមានការប្រើប្រាស់នូវកញ្ចក់ UTG និងការឌីស្សាញកាន់តែប្រសើរទៅលើ hinge ផងដែរដើម្បីងាយស្រួលក្នុងការបិទបើក។
Article image
ប្រសិនបើរបាយការណ៍នេះ គឺជាពិតនោះ ការប្រើប្រាស់នូវកញ្ចក់ UTG នេះ អាចធ្វើអោយក្រុមហ៊ុន Samsung អាចធ្វើការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនជាច្រើនរបស់ចិនដែលចាប់ផ្តើមផ្តោតទៅលើអេក្រង់ដែលមានភាពរឹងមាំក្នុងការប្រើប្រាស់ទៅលើស្មាតហ្វូនបត់បានរបស់ខ្លួននៅក្នុងពេលប៉ុន្មានឆ្នាំនេះ។ ក្រៅពីអេក្រង់ថ្មីនេះ នៅលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 6 នេះ គឺមានការ upgrades ជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 ការពង្រឹងទៅលើកាមេរ៉ាគោល និងថាមពលថ្មធំជាងមុនផងដែរ។ ក្រុមហ៊ុន Samsung នឹងបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy Z Flip 6 ជាមួយនឹងស្មាតហ្វូន Fold 6 នៅក្នុងព្រឹត្តិការណ៍ Unpacked ដែលអាចនឹងធ្វើឡើងនៅខែកក្កដាខាងមុខនេះហើយ៕
Article image
ស្មាតហ្វូនបត់បាន Samsung Galaxy Z Flip 6 នឹងមានអេក្រង់ UTG ដែលផ្តល់នូវភាពធន់ក្នុងការប្រើប្រាស់