ស្វែងរកពួកយើង:

ស្មាតហ្វូនលំដាប់ប្រណិត Huawei Pura 90 Series នឹងនាំយកនូវការភ្ញាក់ផ្អើលកាន់តែអស្ចារ្យ!

ដោយ

Koun Jab Luffy

21 កក្កដា 2025 07:38 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីការដាក់សម្ពោធជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិន ក៏ដូចជាទីផ្សារប្រទេសមួយចំនួនរួចមក នៅពេលនេះ ស្មាតហ្វូនស៊េរីថ្មី Huawei Pura 80 Ultra ត្រូវបានគេមើលឃើញថា បានក្លាយជាស្មាតហ្វូនលំដាប់ប្រណិតថ្មីមួយទៀតរបស់ Huawei ដែលបានបំពាក់នូវមុខងារដ៏អស្ចារ្យជាច្រើនសម្រាប់អ្នកប្រើប្រាស់។ ចំណុចដែលគេមើលឃើញថា មានលក្ខណៈពិសេសនោះ គគឺស្មាតហ្វូនថ្មីនេះមានការពង្រឹងទៅលើកាមេរ៉ា អេក្រង់ ពណ៌ និងបន្ទះឈីបជាដើម។
នៅថ្ងៃនេះ មានពាក្យចចាមអារ៉ាមថ្មីមួយ បានអះអាងថា ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 Series ដែលជំនាន់ថ្មីរបស់ Huawei Pura 80 Ultra នឹងមានការ upgrade កាន់តែច្រើនជាងមុន និងអស្ចារ្យជាងមុនមួយកម្រិតទៀត។ តាមអ្នកទម្លាយរូបនេះ ដែលបានបង្ហោះនៅលើ Weibo គឺមានការបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 Pro+ និងម៉ូដែល Ultra គឺនឹងកាន់តែបំពាក់នូវមុខងារអស្ចារ្យៗជាច្រើន។ បើទោះបីជាអ្នកទម្លាយនេះ មិនទាន់បញ្ជាក់លម្អិតអំពីរឿងនេះក៏ដោយ សម្រាប់ផ្នែកដែលសំខាន់លេចធ្លោនោះ គឺបន្ទះឈីប Kirin។
Article image
ក្រុមហ៊ុន Huawei អាចនឹងបង្ហាញបន្ទះឈីប 5nm ដំបូងបំផុតរបស់ខ្លួននៅឆ្នាំក្រោយនេះ។ អ្នកទម្លាយរូបនេះ បានបន្ថែមថា បន្ទះឈីបនេះ នឹងមិនទាន់ប្រើប្រាស់នៅឆ្នាំនេះទេ ប៉ុន្តែអាចនឹងសម្រាប់ប្រើប្រាស់នៅឆ្នាំក្រោយ។ ក្រុមហ៊ុន Huawei ក៏នឹងមានការពង្រឹងជានិច្ចទៅលើបន្ទះឈីប 7nm របស់ខ្លួនសម្រាប់ស្មាតហ្វូន និងថេប្លេត។ ក្រុមហ៊ុននេះ ក៏បានផ្តោតទៅលើកម្លាំងម៉ាស៊ីនកាន់តែខ្លាំងក្លា។ បន្ទះឈីប Kirin 9020 ថ្មីនេះ គឺជាឧទាហរណ៍ដ៏ល្អឥតខ្ចោះ។ ក្រៅពីបន្ទះឈីបនេះ ក៏មានការរំពឹងថា អាចនឹងមានការភ្ញាក់ផ្អើលកាន់តែអស្ចារ្យជាងមុនទៀតទៅលើស្មាតហ្វូនជំនាន់ថ្មី Pura 90 Pro+ និងម៉ូដែល Ultra ៕
ស្មាតហ្វូនលំដាប់ប្រណិត Huawei Pura 90 Series នឹងនាំយកនូវការភ្ញាក់ផ្អើលកាន់តែអស្ចារ្យ!