ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ស្មាតហ្វូនលំដាប់ Flagship ថ្មីៗរបស់ vivo នឹងមានការប្រើប្រាស់នូវកាមេរ៉ាទំហំ 200MP របស់ Samsung

ដោយ

Penglin Chom

09 មីនា 2026 04:31 ទៀបភ្លឺ

អាន 3 នាទី

Article image
Samsung គឺជាក្រុមហ៊ុនម៉ាកយីហោដំបូងបំផុតដែលបានបង្ហាញចេញនូវសិនស័រកាមេរ៉ាទំហំ 200MP សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនរបស់ខ្លួ។ ដំបូងឡើយសិនស័រ 200MP ថ្មីនេះ ត្រូវបានគេមើលឃើញថា បានបង្ហាញខ្លួននៅលើស្មាតហ្វូន Motorola ហើយក្រោយមកក៏បន្តប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S23 Ultra ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុនម៉ាកយីហោជាច្រើនរបស់ចិន ក៏បានចាប់ផ្តើមប្រើប្រាស់នូវសិនស័រថ្មីនេះផងដែរ។ នៅពេលនេះ ក្រុមហ៊ុន vivo បានធ្វើការពង្រឹងទៅលើសិនស័រ 200MP ថ្មីរបស់ក្រុមហ៊ុន Samsung សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន Flagship ថ្មីចុងក្រោយបំផុតរបស់ខ្លួនថែមទៀតហើយ។
Samsung គឺជាក្រុមហ៊ុនម៉ាកយីហោដំបូងបំផុតដែលបានបង្ហាញចេញនូវសិនស័រកាមេរ៉ាទំហំ 200MP សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនរបស់ខ្លួ។ ដំបូងឡើយសិនស័រ 200MP ថ្មីនេះ ត្រូវបានគេមើលឃើញថា បានបង្ហាញខ្លួននៅលើស្មាតហ្វូន Motorola ហើយក្រោយមកក៏បន្តប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S23 Ultra ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុនម៉ាកយីហោជាច្រើនរបស់ចិន ក៏បានចាប់ផ្តើមប្រើប្រាស់នូវសិនស័រថ្មីនេះផងដែរ។ នៅពេលនេះ ក្រុមហ៊ុន vivo បានធ្វើការពង្រឹងទៅលើសិនស័រ 200MP ថ្មីរបស់ក្រុមហ៊ុន Samsung សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន Flagship ថ្មីចុងក្រោយបំផុតរបស់ខ្លួនថែមទៀតហើយ។
យោងតាមអ្នកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន vivo លោក Han Boxiao បានទម្លាយព័ត៌មានលម្អិតនៃកាមេរ៉ា Telephoto នៅលើស្មាតហ្វូន X300 Ultra ផងដែរ។ សិនស័រ Samsung ISOCELL HP0 ថ្មីនេះ គឺមានការពង្រឹងខ្លាំងចេញពីសិនស័រ ISOCELL HPB ដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។ ទៅលើសិនស័រថ្មីនេះ គឺមានប្រើប្រាស់នូវសិនស័រ 1/1.4 អ៊ីង គាំទ្រជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ា BlueImage ថ្មីរបស់ vivo ដែលមានការពង្រឹងទៅលើមុខងារ Autofocus, color accuracy, HDR និង Power Efficiency។

Article image
សិនស័រ ISOCELL HP0 គឺប្រើប្រាស់ជាមួយនឹងមុខងារ Optical Image Stabilization (OIS) របស់ក្រុមហ៊ុន vivo ដែលមានបំពាក់នូវ 3-Degree Stabilization ដោយមានការអាប់ដែតពីលើ vivo X200 Ultra ដែលប្រើប្រាស់ត្រឹមតែ 1.2-Degree Stabilization ប៉ុណ្ណោះ។ ស្មាតហ្វូនថ្មីនេះ មានការប្រើប្រាស់នូវកម្រិត CIPA 7.0-level stabilization ដែលជួយក្នុងការថតរូប និងវីដេអូ បានកាន់តែល្អ ដោយមិនមានការរង្គើរនោះទេ។

Article image
កាមេរ៉ា Telephoto នៅលើស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra នេះ ក៏មានការពង្រឹងទៅលើ Focus Tracking នៅពេលដែលថតកម្រិត 4K ល្បឿន 60fps។ ជាមួយគ្នានេះ ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន vivo នេះ ក៏មានការទ្រទ្រង់ទៅលើ Samsung APV Codec សម្រាប់ថតវីដេអូថែមទៀតផង។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មាន 200MP Sony LYTIA-901 គាំទ្រដោយសិនស័រ 1/1.2- អ៊ីង និងមកជាមួយនូវ Dual-pixel autofocus ហើយនិង OIS ព្រមទាំងមួយគ្រាប់ទៀតមានទំហំ 50MP ultrawide ទ្រទ្រង់ជាមួយនឹង autofocus និង OIS ក៏ដូចជាកាមេរ៉ាខាងមុខទំហំ 50MP ជាមួយនឹង Autofocus ដែលអាចថតវីដេអូកម្រិត 4K 120fps ថែមទៀតផង។

Article image
ស្មាតហ្វូន vivo X300 Ultra នេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅខែនេះហើយ។ ក្រុមហ៊ុន vivo បានបង្ហើបថា ស្មាតហ្វូននេះ ក៏នឹងបង្ហាញខ្លួននៅក្រៅទីផ្សាររបស់ចិន ភាគច្រើននៅក្នុងអ៊ឺរ៉ុប និងឥណ្ឌាផងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Galaxy S26 Ultra, iPhone 17 Pro Max, OPPO Find X9 Ultra និង Xiaomi 17 Ultra ជាដើម៕
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.