
ស្មាតហ្វូនស៊េរីថ្មី Galaxy S27 បង្ហាញខ្លួននៅលើ GSMA Database ហើយ
ថ្មីៗនេះ ស្មាតហ្វូន Galaxy S27 ត្រូវបានគេប្រទះឃើញថា បានបង្ហាញខ្លួននៅលើបញ្ជី GSMA Database ហើយ ដោយស្មាតហ្វូនថ្មីនេះ គឺមានលេខកូដ SM-S952U។ ព័ត៌មានថ្មីនេះ អាចចាត់ទុកថា គឺជាសញ្ញាមួយដែលបង្ហាញថា នេះគឺជាស្មាតហ្វូន Flagship Series ដែលនឹងមកដល់នៅឆ្នាំ 2027 ខាងមខុនេះ ខណៈដែលអក្សរ “U” គឺសំដៅទៅលើស្មាតហ្វូនដែលមានលក់សម្រាប់ទីផ្សារសហរដ្ឋអាមេរិក (US)។ វត្តមាននៅពេលនេះ គឺបង្ហាញាថា ក្រុមហ៊ុន Samsung បានត្រៀមខ្លួនរួចរាល់ក្នុងការបញ្ចេញស្មាតហ្វូននេះទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។
នៅក្នុងទិន្នន័យ GSMA នេះ ក៏មាការបញ្ចេញនូវព័ត៌មានថ្មីរបស់ស្មាតហ្វូនស៊េរីថ្មីដែលត្រៀមបង្ហាញខ្លួននៅលើទីផ្សារនាពេលខាងមុខដូចគ្នា។ គួរបញ្ជាក់ថា កាលពីឆ្នាំមុននេះ ស្មាតហ្វូន Galaxy S26 Edge និង Galaxy S26 Ultra ក៏បានបង្ហាញខ្លួននៅលើ Database នេះផងដែរ។ នៅក្នុងបញ្ជីនេះ បង្ហាញថា ស្មាតហ្វូន Galaxy S27 នេះ មានអេក្រង់ទំហំ 6.3 អ៊ីង Dynamic AMOLED 2X panel គាំទ្រដោយល្បឿន Variable 120Hz refresh rate ។

បើមើលទៅលើកម្លាំងម៉ាស៊ីនវិញ ក្រុមហ៊ុន Samsung នឹងបន្តប្រើប្រាស់នូវបន្ទះឈីប Exynos 2700 និង Snapdragon 8 Elite Gen 6 Pro ហើយនឹងមានម៉េមូរីទំហំចាប់ពី 12GB និង 256GB ។ ស្មាតហ្វូនថ្មីនេះអាចនឹងមានម៉ូឌែល Galaxy S27, Galaxy S27+ និង Galaxy S27 Ultra ។ នៅលើស្មាតហ្វូន Flagship នេះ គឺនឹងបំពាក់នូវ magnets សម្រាប់បច្ចេកវិទ្យា Qi2 ដើម្បីអាចប្រើប្រាស់បានជាមួយនឹង magnetic cases ឬ Accessories ជាច្រើនទៀតផង។ សម្រាប់ស្មាតហ្វូន Pro ដែលជាម៉ូដែលថ្មីវិញ គឺអាចនឹងប្រើប្រាស់នូវកាមេរ៉ា 50MP ហ៊្សូម 3.5x telephoto។ ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Samsung នេះ អាចនឹងបង្ហាញខ្លួននៅដើមឆ្នាំ 2027 ខាងមុខនេះ នៅក្នុងព្រឹត្តិការណ៍ Samsung Galaxy Unpacked ៕
