
ថ្មីៗនេះ មានការបែកធ្លាយគួរអោយចាប់អារម្មណ៍អំពីប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S27 Ultra នៅក្នុងព័ត៌មានថ្មីនេះ បាននិយាយថា ក្រុមហ៊ុន Samsung អាចនឹងដកចេញនូវកាមេរ៉ាមួយគ្រាប់ចេញ ដើម្បីជំនួសអោយការ upgrade ទៅលើប្រព័ន្ធកាមេរ៉ា ដែលនឹងមានការឌីស្សាញថ្មី។ ក្រុមហ៊ុន Samsung អាចនឹងប្រើប្រាស់នូវ Dual Telephoto ដូចអ្វីដែlយើងឃើញមាននៅលើស្មាតហ្វូន Galaxy S21 Ultra ដែលដំណើរការ long-range Zoom នៅលើស្មាតហ្វូន Flagships ជាច្រើនរបស់ខ្លួន។ សម្រាប់កាមេរ៉ា 3x telephoto lens អាចនឹងដកចេញពីស្មាតហ្វូន Galaxy S27 Ultra។
ស្មាតហ្វូនស៊េរីថ្មី Galaxy S27 Ultra អាចនឹងដកចេញនូវកាមេរ៉ា 1 គ្រាប់ចេញ
ថ្មីៗនេះ មានការបែកធ្លាយគួរអោយចាប់អារម្មណ៍អំពីប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S27 Ultra នៅក្នុងព័ត៌មានថ្មីនេះ បាននិយាយថា ក្រុមហ៊ុន Samsung អាចនឹងដកចេញនូវកាមេរ៉ាមួយគ្រាប់ចេញ ដើម្បីជំនួសអោយការ upgrade ទៅលើប្រព័ន្ធកាមេរ៉ា ដែលនឹងមានការឌីស្សាញថ្មី។ ក្រុមហ៊ុន Samsung អាចនឹងប្រើប្រាស់នូវ Dual Telephoto ដូចអ្វីដែlយើងឃើញមាននៅលើស្មាតហ្វូន Galaxy S21 Ultra ដែលដំណើរការ long-range Zoom នៅលើស្មាតហ្វូន Flagships ជាច្រើនរបស់ខ្លួន។ សម្រាប់កាមេរ៉ា 3x telephoto lens អាចនឹងដកចេញពីស្មាតហ្វូន Galaxy S27 Ultra។
តាមការបញ្ជាក់របស់អ្នកទម្លាយ Ice Universe បានអោយដឹងថា សិនស័រគោលទំហំ 200MP អាចនឹងរក្សាដដែល ដោយសារតែវាប្រើប្រាស់នូវបច្ចេកវិទ្យាចាប់រូបភាពកម្រិត 16 លើ 1 Pixel binning ដោយអាចថតរូបភាពមានកម្រិត 12MP។ អ្វីដែលពិសេសនៅលើកាមេរ៉ារបស់ស្មាតហ្វូននេះ គឺមានសមត្ថភាពខ្ពស់ អាចថតបានល្អនៅកន្លែងដែលមានពន្លឺទាប។
សូមជំរាបថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើនរបស់ចិនដូចជា OPPO និង vivo វិញ គឺមានការពង្រឹងខ្លាំងទៅឡើកាមេរ៉ា ដោយអាចនឹងបង្កើនទៅលើសមត្ថភាពនៃកាមេរ៉ា 200MP នេះ ជាមួយនឹងឡែន Teleconverters។ នៅក្នុងរបាយការណ៌ជាច្រើនកន្លងមក មានការបញ្ជាក់ថា ក្រុមហ៊ុន Samsung អាចនឹងប្រើប្រាស់នូវសិនស័រ1/1.12 អ៊ីងទំហំ 200MP ISOCELL sensor ដែលនឹងបង្កើនទៅលើគុណភាពនៃរូបភាពកាន់តែល្អប្រសើរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Samsung បានចាប់ផ្តើមជាមួយនឹងសិនស័រ 1/1.22-អ៊ីង ISOCELL HP1 នេះនៅក្នុងឆ្នាំ 2021 ហើយនៅឆ្នាំនេះ គឺប្រើប្រាស់នូវ 1/1.56 អ៊ីង HP5 ។ សម្រាប់ហេតុផលសំខាន់ដែលក្រុមហ៊ុននេះ សម្រេចដកចេញអាចប្រហែលត្រូវការនូវផ្ទៃទំនេរសម្រាប់ប្រើប្រាស់ជាមួយនឹង Magnetic Ring ឬ Accessories ជាច្រើនទៀត ដើម្បីបង្កើនសមត្ថភាពនៃការថតរូបភាពកាន់តែអស្ចារ្យ៕
