
Honor Magic 8 Series ដែលជាស្មាតហ្វូនស៊េរីថ្មីលំដាប់ថ្នាក់ Flagship ត្រូវបានគេរាយការណ៌ថា អាចនឹងមានការ Upgrade ទៅលើប្រព័ន្ធកាមេរ៉ាកាន់តែខ្លាំងក្លា ដោយក្រុមហ៊ុននេះអាចនឹងមានការតម្លើងនូវសិនស័រកាមេរ៉ាទំហំ 200MP ដែលជាឡែន Periscope។ បើមើលទៅលើសេចក្តីរាយការណ៍ថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុននេះ អាចនឹងមានពិចារណានៅក្នុងការ Upgrade ទៅលើសិនស័ររូបភាពសម្រាប់ស្មាតហ្វូនប្រណិតរបស់ខ្លួននេះផងដែរ។
បើមើលទៅលើអ្នកទម្លាយ SmartPikachu បង្ហោះនៅលើបណ្តាញសង្គម Weibo បានបញ្ជាក់ថា ក្រុមហ៊ុន Honor គឺបាននឹងកំពុងតែធ្វើការ Upgrade ទៅលើសិនស័រកាមេរ៉ា 200MP periscope របស់ខ្លួននៅចុងឆ្នាំនេះ សម្រាប់ស្មាតហ្វូនស៊េរីថ្មី Magic 8 Series ហើយ។ ប៉ុន្តែអ្នកទម្លាយរូបនេះមិនទាន់បានបញ្ជាក់លម្អិតអំពីកាមេរ៉ានេះទេ។ មានការបង្ហើបថា ស្មាតហ្វូន Magic Series ជំនាន់ថ្មីនេះ នឹងមានកាមេរ៉ាដ៏ខ្លាំងក្លា ដែលនឹងផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យបំផុត សម្រាប់អ្នកប្រើប្រាស់។

សូមជំរាបថា កាលពីខែធ្នូឆ្នាំមុននេះ ក្រុមហ៊ុន Honor ទើបតែប្រកាសចេញនូវកាមេរ៉ាទំហំ 200MP គាំទ្រសិនស័រ 1/1.4-អ៊ីង និង ultra-sensitive periscope telephoto lens នៅលើស្មាតហ្វូន Magic 7 RSR Porsche Edition។ កាមេរ៉ានេះគឺមានបំពាក់នូវសិនស័រ F/1.88 ultra-large aperture ដែលមានការដាក់បញ្ចូលនៃបច្ចេកវិទ្យា 1G+5P floating periscope technology ដែលអាចចាប់រូបភាព focus បានយ៉ាងល្អ។ បន្ថែមពីនេះ កាមេរ៉ានេះ ក៏មាន Dual-Electromagnetic Focus Motor ជាមួយនឹង 1200 Laser Radar Array ដែលអាចធ្វើការចាប់រូបភាពបានច្បាស់ជាងមុន និងភ្លឺជាងមុនផងដែរ។

ប្រភពដដែលនេះបានបន្ថែមថា ក្រុមហ៊ុននេះ ក៏អាចនឹងធ្វើការ Upgrade ទៅលើកាមេរ៉ា Ultimate Periscope សម្រាប់ស្មាតហ្វូន Magic 8 Series នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះផងដែរ។ យោងតាមពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូន Honor 400 Series អាចនឹងមានកាមេរ៉ាគោលទំហំ 200MP ដែលអាចនាំយកនូវការថតរូបភាពថ្មីកាន់តែអស្ចារ្យមួយកម្រិតទៀត៕
