ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មី Honor WIN Series បំបែកកំណត់ត្រាថ្មីទៅលើការលក់ត្រឹមតែ 2 ម៉ោងប៉ុណ្ណោះ

ដោយ

Koun Jab Luffy

30 ធ្នូ 2025 08:11 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Honor ទើបតែប្រកាសលក់ស្មាតហ្វូន WIN Series នៅលើទីផ្សារប្រទេសចិន ដោយម៉ូដែលថ្មីនេះ មានការផ្តោតខ្លាំងទៅលើការលេងហ្គេម។ តាមរបាយការណ៌ថ្មី បាននិយាយថា ការលក់ស្មាតហ្វូននេះ បានបំបែកកំណត់ត្រាថ្មី នៅក្នុងពេលតែ 2 ម៉ោងប៉ុណ្ណោះ។ តាមការបញ្ជាក់ពីក្រុមហ៊ុននេះបានបន្ថែមថា ស្មាតហ្វូនលេងហ្គេមស៊េរីថ្មីនេះ ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងមែនទែនពីអ្នកប្រើប្រាស់។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ បានប្រកាសថា ស្មាតហ្វូន Win Series នេះ ពិតជាបានបំបែកកំណត់ត្រានៃការលក់នៅថ្ងៃដំបូងនៃការលក់របស់ខ្លួនមែន។ ទៅលើការចាប់អារម្មណ៍ទៅលើស្មាតហ្វូន Win Series នេះ ត្រូវបានគេនិយាយថា គឺមានច្រើនកត្តា ក្នុងនោះមានដូចជា ស្មាតហ្វូន Ultra Fan នេះ មានការឌីស្សាញគួរអោយទាក់ទាញ រូបរាងតូច ទម្ងន់ស្រាល និងបច្ចេកវិទ្យា Cooling Technology ជាដើម។ ហើយសម្រាប់ Honor WIN នេះ គឺជាស្មាតហ្វូនដំបូងបំផុតដែលមានថាមពលថ្មធំដល់ទៅ 10000mAh ផងដែរហើយនឹងបន្តក្លាយជាស្តេចស្មាតហ្វូនដែលមានថាមពលថ្មធំបំផុតនៅលើទីផ្សារដដែល។
Article image
ទៅលើថ្មរបស់ស្មាតហ្វូនថ្មីនេះ ក៏មានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា  bypass charging និង Qinghai Lake Safety System 3.0 ដែលធានាបាននូវសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់ទៀតផង។ សម្រាប់លក្ខណៈពិសេសមួយទៀតរបស់ស្មាតហ្វូននេះ គឺទៅលើកម្រិតអេក្រង់។ ស្មាតហ្វូន Honor WIN Series នេះ មានការទ្រទ្រង់កម្រិតល្បឿនខ្ពស់អេក្រង់ដល់ទៅ185Hz refresh rate។ តាមអ្នកជំនាញបានលើកឡើងថាស កម្រិត 185Hz refresh rate នេះ គឺធានាបាននូវការទស្សនា ដ៏ល្អឥត ខ្ចោះដោយគ្មានបញ្ហារអាក់រអួលនោះទេ។ ស្មាតហ្វូន  WIN series នឹងបន្តទទួលបាននូវ ចំណែកទីផ្សារកាន់តែ ខ្លាំងក្លាបន្តទៀតនាពេលខាងមុខនេះ៕