ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 70 series ត្រូវបានគេបញ្ជាក់ថា នឹងបង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះហើយ

ដោយ

Koun Jab Luffy

18 វិច្ឆិកា 2024 08:35 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនលំដាប់ថ្នាក់ Flagship Mate 70 series នៅថ្ងៃទី 26 ខែវិច្ឆិកាខាងមុខនេះ ហើយយើង ក៏អាចនឹងឃើញនូវព័ត៌មានដំបូងបំផុតរបស់ស្មាតហ្វូននេះនៅសប្តាហ៍ក្រោយនេះ។ បើតាមប្រពខាងលើនេះ បានអោយដឹងបន្ថែមទៀតថា ក្រុមហ៊ុននេះ ក៏បានត្រៀមខ្លួនក្នុនៅងការបញ្ចេញនូវរូបភាព Poster ផ្លូវការណ៌របស់ស្មាតហ្វូនថ្មីនេះ នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះផងដែរ។
បើតាមអ្នកទម្លាយ FixedFocus បានបង្ហោះសារនៅលើគណនី Weibo របស់ខ្លួននោះ បាននិយាយថា កាលបរិច្ឆេទនៃប្រកាសចេញស្មាតហ្វូនថ្មីនេះ គឺនឹងធ្វើឡើងថ្ងៃទី 18 ខែវិច្ឆិកានេះហើយ ប៉ុន្តែមកដល់ពេលនេះ គឺមិនទាន់បានទម្លាយនូវព័ត៌មានលម្អិតច្រើននោះទេ។ ប៉ុន្តែបើមើលទៅលើកាលបរិច្ឆេទនេះ អ្នកលេងអ៊ីនធឺណិតជាច្រើននោះ គឺបានព្យាករណ៍ថា ក្រុមហ៊ុន Huawei អាចនឹងចែករំលែកនូវព័ត៌មានផ្លូវការរបស់ស្មាតហ្វូន Mate 70 series នេះនៅសប្តាហ៍ក្រោយនេះ។
Article image
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានចាប់ផ្តើមនិន្នាការក្នុងការបង្ហាញនូវស្មាតហ្វូន Mate 60 Series នៅក្នុងកម្មវិធី Pioneer Program។ ក្រោយមក ក្រុមហ៊ុននេះ ក៏បានចាប់ផ្តើមលក់ស្មាតហ្វូនថ្មីនេះ នៅក្នុងហាងលក់រាយ ដែលផ្តល់ឱកាសអោយអ្នកប្រើប្រាស់ជាច្រើន អាចមានឱកាសនៅក្នុងការទិញ និងទទួលបាននូវបទពិសោធន៍ប្រើប្រាស់ នូវស្មាតហ្វូននេះ។ ក្រុមហ៊ុននេះ ហាក់ដូចជាចង់មានការផ្លាស់ប្តូរទៅលើយុទ្ធសាស្រ្តរបស់ខ្លួនជាមួយនឹងស្មាតហ្វូន Mate 70 Series នៅក្នុងឆ្នាំនេះ។
យោងតាមនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei លោក Yu Chengdong បាននិយាយថា ស្មាតហ្វូន Mate ថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយនឹងផលិតផលដែលគួរអោយចាប់អារម្មណ៍ជាច្រើនទៀត។ ប្រសិនបើនេះ គឺជាការពិតនោះ យើងអាចនឹងឃើញនូវស្មាតហ្វូន Mate 70 Series នៅសប្តាហ៍ក្រោយនេះ។ អ្នកទម្លាយជាច្រើន បានរាយការណ៍ថា ក្រុមហ៊ុន Huawei នឹងមានការបង្ហាញនូវស្មាតហ្វូនថ្មីនេះ នៅថ្ងៃទី 19 ខែវិច្ឆិកានេះ ហើយស្មាតហ្វូននេះ នឹងលក់ជាផ្លូវការនៅថ្ងៃទី 26 ខែវិច្ឆិកាខាងមុខនេះ។
Article image
ក្រុមហ៊ុន Huawei មិនទាន់បញ្ជាក់អំពីរឿងនេះនៅឡើយទេ។ យើងអាចនឹងឃើញនូវព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូន Mate 70 នេះ នៅថ្ងៃទី 18 ខែវិច្ឆិកានេះ។ សូមជំរាបថា ស្មាតហ្វូន Mate 70 series គឺបានត្រៀមខ្លួននៅក្នុងការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Flagship ជាច្រើនទៀតនៅលើទីផ្សារផងដែរ។ ស្មាតហ្វូន  Huawei Mate 70 នេះអាចនឹងប្រើប្រាស់នូវអេក្រង់ Visionox F1 display  ដែលការពារនូវភ្នែក និងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យល្អបំផុត៕