ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មី Huawei Pura 80 Series នឹងមានអេក្រង់ធំជាងស្មាតហ្វូន Pura 70 Series

ដោយ

Koun Jab Luffy

05 ឧសភា 2025 02:58 រសៀល

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Huawei នឹងមានការប្រកាសចេញនូវស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ខ្លួននោះគឺ Pura 80 Series នៅក្នុងពេលប៉ុន្មានខែខាងមុខនេះ ហើយស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់ធំជាងស្មាតហ្វូនជំនាន់មុននេះ។ ក្រៅពីការ upgrade ទៅលើ top-notch កាមេរ៉ា វាអាចនឹងផ្តល់នូវបទពិសោធន៍ថ្មីនៃការទស្សនាកាន់តែអស្ចារ្យផងដែរ។ បើតាមការបញ្ជាក់ចេញពី @SmartPikachu បានអោយដឹងថា ស្មាតហ្វូនស៊េរីថ្មី Huawei Pura 80 series នេះនឹងមានអេក្រង់ធំជាងស្មាតហ្វូន Pura 70 Series ដែលចេញលក់កន្លងមក។
ប្រភពខាងលើនេះ បន្តថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ក៏មានគម្រោងនៅក្នុងការ Upgrade ទៅលើអេក្រង់ កាមេរ៉ា និងជាច្រើនទៀតនៅលើស្មាតហ្វូនថ្មីនេះផងដែរ។ អ្នកទម្លាយរូបនេះ បានបន្ថែមថា ស្មាតហ្វូន Flagship ថ្មីរបស់ក្រុមហ៊ុន Huawei នឹងមានអេក្រង់ធំជាងមុន។ ជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏អាចនឹងប្រើប្រាស់នូវកញ្ចក់ dual-layer OLED សម្រាប់ស្មាតហ្វូន Pura ជំនាន់ថ្មីនេះដូចគ្នា។ សម្រាប់ Dual-layer OLED គឺជាដំណោះស្រាយអេក្រង់ចុងក្រោយបំផុតនៅក្នុងឧស្សាហកម្មស្មាតហ្វូន។
Article image
មកដល់ពេលនេះ គឺមានតែស្មាតហ្វូន Mate 70 RS Ultimate Design មួយទេ ដែលជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន Huawei ដែលប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ថ្មីនេះ។ សម្រាប់ពេលនេះ ក្រុមហ៊ុន Huawei ក៏ប្រើប្រាស់នូវដំណោះស្រាយអេក្រង់ថ្មីនេះនៅលើស្មាតហ្វូន Pura 80 ទាំងអស់ដូចជា Standard, Pro, Pro+ និង  Ultra ។ សម្រាប់ពេលនេះ ក្រុមហ៊ុននេះនៅមិនទាន់បញ្ជាក់ព័ត៌មានលម្អិតអំពីស្មាតហ្វូននេះនៅឡើយទេ។
Article image
ការប្រើប្រាស់នូវអេក្រង់ធំនេះ គឺអាចធានាបាននូវបិទពិសោធន៍នៃការទស្សនាកាន់តែអស្ចារ្យសម្រាប់ការកម្សាន្ត។ អេក្រង់នេះ ក៏មានការពង្រឹងទៅលើផលិតភាពការងារសម្រាប់ការងារ Multitasking និងបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យបំផុត។ ស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មធំជាងមុន និងធន់ក្នុងការប្រើប្រាស់ផងដែរ។
Article image
គួរបញ្ជាក់ថា សម្រាប់ MatePad Pro 12.2 ក៏ត្រូវបានប្រើប្រាស់នូវកញ្ចក់អេក្រង់ dual-layer OLED ផងដែរ។ ក្រុមហ៊ុននេះបានប្រើប្រាស់នូវកញ្ចក់អេក្រង់នេះ នៅលើផលិតផលជាច្រើនទៀតដូចជា MatePad Pro 13.2 2025 និង Mate 70 RS។ នៅពេលនេះ ក្រុមហ៊ុន Huawei ក៏នឹងមានការនាំយកនូវបច្ចេកវិទ្យានេះ ទៅកាន់ស្មាតហ្វូន Pura 80 series ដែលមានអេក្រង់ធំជាងមុនផងដែរ៕
ស្មាតហ្វូនស៊េរីថ្មី Huawei Pura 80 Series នឹងមានអេក្រង់ធំជាងស្មាតហ្វូន Pura 70 Series