ស្វែងរកពួកយើង:

Loading Ad...

ស្មាតហ្វូនស៊េរីថ្មី Moto G Max បង្ហាញខ្លួនជាមួយកាមេរ៉ា 200MP, អេក្រង់ពន្លឺ 5000nits និងភាពធន់កម្រិតយោធា

ដោយ

ជុំ ប៉េងលីន

15 មិថុនា 2026 07:51 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូនស៊េរីថ្មី Moto G Max បង្ហាញខ្លួនជាមួយកាមេរ៉ា 200MP, អេក្រង់ពន្លឺ 5000nits និងភាពធន់កម្រិតយោធា
ថ្មីៗនេះ ក្រុមហ៊ុន Motorola ទើបតែបង្ហាញស្មាតហ្វូនស៊េរីថ្មី Moto G Max នៅក្នុងប្រទេសប្រេស៊ីលជាមួយនឹងកម្រិតពន្លឺអេក្រង់ខ្ពស់ អេក្រង់ AMOLED Display និងមានភាពធន់ក្នុងការប្រើប្រាស់ថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 16 និងមានសមត្ថភាពខ្ពស់ក្នុងការថតរូបភាព និងការកម្សាន្តការងារប្រចាំថ្ងៃបានយ៉ាងល្អ។

ស្មាតហ្វូនជំនាន់ថ្មី Moto G Max នេះ មានអេក្រង់ទំហំ 6.8 អ៊ីងកម្រិត 1.5K AMOLED display ជាមួយនឹងកម្រិតភាពច្បាស់ 1272 x 2772 pixels និងមានល្បឿន 120Hz refresh rate។ ក្រុមហ៊ុន Motorola បាននិយាយថា អេក្រង់នេះ អាចឈានដល់កម្រិតពន្លឺ 5000nits ដែលជួយអោយការទស្សនានៅខាងក្រៅបានច្បាស់។ អេក្រង់នេះ ក៏មានការពារដោយកញ្ចក់ Corning Gorilla Glass 7i និងទ្រទ្រង់នូវ adaptive refresh rate បានយ៉ាងល្អ។

Article image
ស្មាតហ្វូនថ្មីនេះ មានការប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 6400 គាំទ្រជាមួយនឹងរ៉េមទំហំ 8GB / 256GB។ ស្មាតហ្វូននេះទ្រទ្រង់នូវ Virtual RAM បន្ថែមដល់ទៅ 16GB ហើយនិងដំណើរការនូវ Android 16 រួមជាមួយនិងមានមុខងារជាច្រើនទៀតដូចជា in-display fingerprint scanner, face unlock , NFC, dual-SIM functionality ជាមួយនឹង eSIM និង Bluetooth 5.4 ផងដែរ។

បើនិយាយអំពីកាមេរ៉ាវិញនោះ ស្មាតហ្វូន Moto G Max នេះ បំពាក់នូវកាមេរ៉ាគោលទំហំ 200MP ជាមួយនឹងមុខងារ Optical Image Stabilization រួមនិងកាមេរ៉ាខាងទីពីរមានទំហំ 8MP ultra-wide ថតបានជាមួយនឹងមុំ 120-degree field of view ទៀតផង។ បើមើលទៅលើកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 32-megapixel selfie មានសមត្ថភាពនៃការថតវីដេអូបានកម្រិត 2K Resolution 30fps ផងដែរ។

Article image
ស្មាតហ្វូនថ្មីនេះ មានការប្រើប្រាស់នូវថាមពលថ្មទំហំ 5,200mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 33W TurboPower charging។ ក្រុមហ៊ុន Motorola បានអះអាងទៀតថា ថាមពលថ្មនេះ អាចប្រើប្រាស់បានដល់ទៅ 35 ម៉ោងសម្រាប់ការសាកថ្មម្តង។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវ IP66, IP68 និង IP69 និង MIL-STD-810H សម្រាប់ការពារភាពធន់របស់វា។ ស្មាតហ្វូន Moto G Max ដាក់លក់នៅលើហាងអនឡាញរបស់ប្រេស៊ីលនៃក្រុមហ៊ុន Motorola នៅក្នុងតម្លៃ BRL 2,519.10 ឬ $490 ជាមួយនិងពណ៌ Azul Carlo (Blue) និង Grafite។ ក្រុមហ៊ុន Motorola នឹងលក់ស្មាតហ្វូននេះនៅក្នុងទីផ្សារជាច្រើនទៀតនៅក្រោមឈ្មោះហៅថា Moto G87៕