គិតចាប់តាំងពីដើមខែឧសភាមក ក្រុមហ៊ុន OPPO បានទម្លាយនូវព័ត៌មានជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មី Find X9 Ultra នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់អំពីកាលបរិច្ឆេទនៃការប្រកាសស្មាតហ្វូនថ្មីនេះនោះទេ។ ក្រុមហ៊ុននេះ អាចនឹងបង្ហាញស្មាតហ្វូនជំនាន់ថ្មីនេះ នៅក្រោយពេលដែលក្រុមហ៊ុន vivo ប្រកាសជាផ្លូវការស្មាតហ្វូន vivo X300 Ultra នៅក្នុងប្រទេសឥណ្ឌារួចរាល់នោះ។ នៅមុនការប្រកាសជាផ្លូវការនៅខែនេះ ក្រុមហ៊ុន OPPO ក៏បានចែករំលែកនូវលក្ខណៈសម្បត្តិជាច្រើននៃសមត្ថភាពកាមេរ៉ារបស់ស្មាតហ្វូន Find X9 Ultra នេះផងដែរ។

ស្មាតហ្វូនស៊េរីថ្មី OPPO Find X9 Ultra នឹងបំពាក់នូវកាមេរ៉ា Periscope 10x Optical Zoom ខ្លាំងក្លាបំផុត
គិតចាប់តាំងពីដើមខែឧសភាមក ក្រុមហ៊ុន OPPO បានទម្លាយនូវព័ត៌មានជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មី Find X9 Ultra នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់អំពីកាលបរិច្ឆេទនៃការប្រកាសស្មាតហ្វូនថ្មីនេះនោះទេ។ ក្រុមហ៊ុននេះ អាចនឹងបង្ហាញស្មាតហ្វូនជំនាន់ថ្មីនេះ នៅក្រោយពេលដែលក្រុមហ៊ុន vivo ប្រកាសជាផ្លូវការស្មាតហ្វូន vivo X300 Ultra នៅក្នុងប្រទេសឥណ្ឌារួចរាល់នោះ។ នៅមុនការប្រកាសជាផ្លូវការនៅខែនេះ ក្រុមហ៊ុន OPPO ក៏បានចែករំលែកនូវលក្ខណៈសម្បត្តិជាច្រើននៃសមត្ថភាពកាមេរ៉ារបស់ស្មាតហ្វូន Find X9 Ultra នេះផងដែរ។
ស្មាតហ្វូន OPPO Find X9 Ultra នឹងមានការឌីស្សាញរូបរាងថ្មីទៅលើកាមេរ៉ា Periscope ជាមួយនឹងកម្រិត 10x Optical Zoom។ តាមរយៈនៃការប្រើប្រាស់នូវ Quintuple Prism Reflection Periscope Structure ដំបូងបំផុតនៅក្នុងឧស្សាហកម្មនេះ នៅលើស្មាតហ្វូននេះ ក៏មានការដាក់មកជាមួយនូវឡែន 230mm focal length ផងដែរ។ ហើយដើម្បីរក្សានូវគុណ ភាពរូបភាពកាន់តែច្បាស់នោះ ក្រុមហ៊ុន OPPO ក៏បានដាក់អោយដំណើរការនូវ Sensor Shift Stabilisation ដើម្បីអោយកម្រិត Zoom កាន់តែខ្ពស់ជាងមុន។

នៅកាមេរ៉ានេះ ក៏ប្រើប្រាស់នូវ Triple Active Optical Alignment ដើម្បីអាចដំណើរការនូវ Lens, Prism និង Sensor បាននៅក្នុងកម្រិតច្បាស់បំផុត។ ស្មាតហ្វូននេះ បំពាក់នូវកាមេរ៉ាគោល 200MP Sony LYTIA 901 sensor, 200MP 3x Telephoto Lens សម្រាប់ការថត Portraits / Telemacro ហើយនិង 50MP ultra-wide។ បន្ថែមពីនេះទៀតនោះ Lens ទាំងអស់ គឺមានសមត្ថភាពអាចថតបាននូវ 4K ល្បឿន 60fps Dolby Vision ដូចៗគ្នា ដែលធ្វើអោយពណ៌ច្បាស់និងម៉ត់ក្នុងការប្រើប្រាស់។

តាមការបញ្ជាក់របស់អ្នកទម្លាយ Sanju Choudhary បានអោយដឹងថា ស្មាតហ្វូន OPPO Find X9 Ultra និង Find X9s នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 15 ខែឧសភានេះ។ តម្លៃរបស់ស្មាតហ្វូននេះ អាចនឹងខ្ពស់ជាងស្មាតហ្វូន Find X9 Pro ដែលមានតម្លៃ Rs 1,09,999 ខណៈពេលដែលស្មាតហ្វូន Ultra នឹងមានតម្លៃខ្ពស់ជាងនេះទៀត។ សម្រាប់ស្មាតហ្វូន Find X9s អាចនឹងមានតម្លៃចាប់ពី Rs 70,000 ៕

