ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មី Redmi K90 Series នឹងមានអេក្រង់រាបស្មើរកម្រិត 2K និងមានទំហំ 6.59 អ៊ីង

ដោយ

Koun Jab Luffy

10 មិថុនា 2025 08:35 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការអាប់ដែតទៅលើស្មាតហ្វូនស៊េរីថ្មី Redmi K90 series ដែលគ្រោងនឹងមានការប្រកាសចេញនៅពេលខាងមុខនេះ។ បើតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Digital Chat Station ដែលជាប្រភពដ៏គួរអោយទុកចត្តិបាននោះ បានអោយដឹងថា ស្មាតហ្វូនថ្មីនេះនឹងមានអេក្រង់ទំហំ 6.59-អ៊ីង គាំទ្រដោយការបង្ហាញចេញបានកម្រិត 2K LTPS និងជាបន្ទះអេក្រង់រាបស្មើរថែមទៀតផង។
អ្នកទមា្លយរូបនេះបានបន្តថា បន្ទះអេក្រង់ថ្មីដែលមានការអាប់ដែតនេះ គឺស្ថិតនៅក្នុងការអភិវឌ្ឍ ហើយក៏នឹងប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Redmi ស្មាតហ្វូន K90 ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Xiaomi ផងដែរ។ អេក្រង់ថ្មីនេះ នឹងមានការប្រើប្រាស់នូវ Pixel Density ខ្ពស់ជាងមុនដែលផ្តល់នូវភាពច្បាស់ និងលម្អិតជាងមុនថែមទៀតផង។ ស្មាតហ្វូននេះនឹងមានការឌីស្សាញទម្រង់ wide-screen layout ជាមួយនឹងគែម slim bezels។
Article image
សូមជំរាបថា វត្តមានរបស់ស្មាតហ្វូន K80 Series នាពេលបច្ចុប្បន្ននេះ គឺមានអេក្រង់ទំហំ 6.67-អ៊ីង AMOLED ហើយនឹងមានការអភិវឌ្ឍដោយក្រុមហ៊ុន TCL CSOT ដែលជាក្រុមហ៊ុនផលិតបន្ទះអេក្រង់ដ៏ធំរបស់ប្រទេសចិនផ្ទាល់តែម្តង។ ក្រុមហ៊ុន Xiaomi បានសហការគ្នាជាមួយនឹងក្រុមហ៊ុន  TCL CSOT ក្នុងការផលិតទៅលើអេក្រង់នេះអស់រយៈពេលជាយូរមកហើយ។ អេក្រង់ថ្មីនេះ មានពន្លឺ 3200nits។
Article image
ខណៈពេលនេះ គេនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការពីក្រុមហ៊ុន Xiaomi នោះទេថា អេក្រង់សម្រាប់ Redmi K90 series មានពន្លឺប៉ុណ្ណោ? ប៉ុន្តែមានការជឿជាក់ច្បាស់ណាស់ថា ក្រុមហ៊ុន Xiaomi នឹងធ្វើការ upgrade ទៅលើអេក្រង់កាន់តែប្រសើរជាងមុន៕
ស្មាតហ្វូនស៊េរីថ្មី Redmi K90 Series នឹងមានអេក្រង់រាបស្មើរកម្រិត 2K និងមានទំហំ 6.59 អ៊ីង