មួយរយ់ចុងក្រោយនេះ បន្ទាប់ពីមានការច្របាច់បញ្ចូលគ្នា រួមនឹងការបន្ថែមនូវសមត្ថភាព ហើយនិងបច្ចេកវិទ្យាថ្មីៗ បានធ្វើអោយស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនរបស់ក្រុមហ៊ុន Samsung មានការចាប់អារម្មណ៍ខ្លាំងក្លាមែនទែននៅលើទីផ្សារ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏ធ្វើការផ្តោតកាន់តែខ្លាំងក្លាជាងមុនទៅលើមុខងារថ្មីៗ ដើម្បីអោយស្មាតហ្វូនទាំងនេះ កាន់តែមានភាពទាក់ទាញពីអតិថិជន។

នៅថ្ងៃនេះ យើងនឹងនិយាយអំពីស្មាតហ្វូនថ្នាក់កណ្តាលថ្មីរបស់ក្រុមហ៊ុន Samsung។ ស្មាតហ្វូននេះ គឺមានការបែកធ្លាយជាច្រើនកាលពីសប្តាហ៍មុននេះ ដែលមានការបង្ហាញអអំពីស្មាតហ្វូន Samsung Galaxy M31 ដែលជាជំនាន់ថ្មីរបស់ស្មាតហ្វូន Galaxy M30។ ស្មាតហ្វូននេះ បានបង្ហាញវត្តមាននៅក្នុងប្រទេសឥណ្ឌា ហើយវាក៏ដាកលក់ជាផ្លូវការ និងបញ្ជាក់អំពីតម្លៃរបស់វារួចរាល់ហើយដែរ។
ពេលនេះ យើងត្រូវធ្វើការរង់ចាំថាតើពេលណាដែលស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងទីផ្សារជាច្រើនទៀតរបស់ពិភពលោក។ Samsung Galaxy M30 គឺជាស្មាតហ្វូនមួយដែលមានការពេញនិយមខ្លាំងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ហើយវាមានថាមពលថ្មដល់ទៅ 6000mAh ។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏បន្តក្នុការផ្តល់នូវមុខងារជាច្រើនដែលគួរអោយចាប់អារម្មណ៍ថែមទៀតសម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់វាផងដែរ។

ការឌីស្សាញ និងមុខងារថ្មីៗរបស់ស្មាតហ្វូន Samsung Galaxy M31
សម្រាប់ការឌីស្សាញរបស់ស្មាតហ្វូននេះ គឺមិនសូវជាប្លែកអ្វីប៉ុន្មាននោះទេ ដោយតួខ្លួនរបស់ស្មាតហ្វូននេះគឺធ្វើឡើងពីប្លាស្ទិកដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy M30 និង M30s ផងដែរ។ យើងអាចឃើញថា ស្មាតហ្វូននេះ មានគែម Bezel ស្តើងជាងមុន ហើយកាមេរ៉ាខាងក្រោយរបស់វាក៏មានការបន្ថែមមួយគ្រាប់ទៀតផងដែរ។ ស្មាតហ្វូននេះ មានរន្ធដោត USB-C, audio jack និង Notch នៅផ្នែកខាងលើនៃអេក្រង់របស់ស្មាតហ្វូននេះ ហើយវាក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយរបស់វាផងដែរ។ នេះគឹជាការឌីស្សាញដែលមនុស្សជាច្រើនចូលចិត្តជាទីបំផុត។
លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Samsung Galaxy M31
•អេក្រង់ 6.4-inch (2340 x 1080 pixels) Full HD+ Infinity-U Super AMOLED display
•បន្ទះឈីប Octa-Core (Quad 2.3GHz + Quad 1.7GHz) Exynos 9611 10nm processor ជាមួយនឹងMali-G72MP3 GPU
•រ៉េម 6GB LPDDR4x RAM ជាមួយនឹងម៉េមូរី 64GB / 128GB (UFS 2.1) Storage, អាចបន្ថែមនូវ 512GB micro SD card
•ប្រព័ន្ធប្រតិបត្តិការ Android 10 ជាមួយនឹង One UI 2.0
•Dual SIM (nano + nano / microSD)
•កាមេរ៉ាខាងក្រោយ 64MP ជាមួយនឹងសេនស័រ Samsung GW1 sensor, LED flash, f/1.8 aperture, 8MP 123° ultra-wide angle ជាមួយនឹង f/2.2 aperture, 5MP depth sensor ជាមួយនឹង f/2.2 aperture និង 5MP macro sensor ជាមួយនឹង f/2.4 aperture
•កាមេរ៉ាខាងមុខ32MP ជាមួយនឹង f/2.0 aperture, Sony IM616 sensor
•Fingerprint sensor
•3.5mm audio jack, FM Radio, Dolby Atmos
•Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, USB Type-C
•6000mAh ជាមួយនឹង 15W fast charging

តម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់
ស្មាតហ្វូនស៊េរីថ្មីនេះ មានដាក់លក់ហើយនៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូន Galaxy M31 នឹងដាក់លក់នៅថ្ងៃទី 5 ខែមីនានេះជាមួយនឹងតម្លៃ Rs. 14999 ($210) សម្រាប់ទំហំ 6GB+64GB version ៕
