ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 Plus ស៊ីមពីរបំពាក់បន្ទះឈីប Exynos ចាប់ផ្តើមចេញលក់ហើយនៅសហរដ្ឋអាមេរិច

ដោយ

Koun Jab Luffy

16 ឧសភា 2017 12:02 អធ្រាត្រ

អាន 2 នាទី

អតិថិជនជាច្រើននាក់នៅសហរដ្ឋអាមេរិច ពិតជារីករាយហើយជាមួយនឹងការកម្មង់ទិញស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8+ នៅក្រុមហ៊ុនចែកចាយធំៗ និងក្រុមហ៊ុនលក់រាយនៅក្នុងប្រទេសនេះ។ ពេលនេះ ក្រុមហ៊ុនចែកចាយថ្មី មួយផ្តល់ជូននូវស្មាតហ្វូនស៊េរីថ្មី Galaxy S8+ ជំនាន់ថ្មីឈ្មោះថា EMEA version ដែលបំពាក់នូវបន្ទះឈីប Exynos 8895 chipset នៅខាងក្នុង។ ស្មាតហ្វូន Samsung Galaxy S8+ ដំណើរការបន្ទះឈីប Exynos នេះមិនប្រើប្រាស់ស៊ីមមួយនោះទេ ប៉ុន្តែវាប្រើប្រាស់ស៊ីមកាត 2 ដែលអាចប្រើស៊ីមក៏បាន ឬម៉េមូរីកាតក៏បាន។
លោកអ្នកអាចរកទិញស្មាតហ្វូននេះ បាននៅលើក្រុមហ៊ុន eBay នៅក្នុងតម្លៃ 804.99 ដុល្លារអាមេរិចដោយមិនគិតជាមួយពន្ធនោះទេនៅក្នុងរដ្ឋ Florida និងរដ្ឋ California។ ស្មាតហ្វូន Galaxy S8+ ដាក់លក់នៅក្នុងសហរដ្ឋអាមេរិចក្នុងតម្លៃ 824.99 ដុល្លារអាមេរិច (គិតរួមទាំងពន្ធ)។ ស្មាតហ្វូន Galaxy S8+ ដែលលក់នេះមានពីរពណ៌គឺពណ៌ Midnight Black ឬ Maple Gold ។ សូមលោកអ្នកចាំថា ស្មាតហ្វូន  Samsung Galaxy S8+ អាចដំណើរការបានតែលើបណ្តាញ GSM តែប៉ុណ្ណោះ ហើយវាមិនដាក់លក់នៅលើក្រុមហ៊ុន Sprint, Verizon, Boost និង Cricket នោះទេ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 Plus ស៊ីមពីរបំពាក់បន្ទះឈីប Exynos ចាប់ផ្តើមចេញលក់ហើយនៅសហរដ្ឋអាមេរិច