ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ស្មាតហ្វូនស៊េរីថ្មី vivo Apex 2019 នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 24 ខែមករាខាងមុខនេះ

ដោយ

Koun Jab Luffy

19 មករា 2019 03:01 យប់ជ្រៅ

អាន 3 នាទី

កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Vivo បានបង្ហាញនូវគំនិតនៃការរចនាទៅលើស្មាតហ្វូន vivo Apex ដែលជាស្មាតហ្វូនមានអេក្រង់ពេញលេញនៅក្នុងព្រឹត្តិការណ៍ពិពរណ៍ Mobile World Congress (MWC) 2018 ដែលមានអេក្រង់ដល់ទៅ 98% បើធៀបជាមួយនឹងតួខ្លួនរបស់វា។ ប៉ុន្មានខែក្រោយមក ក្រុមហ៊ុននេះ ក៏បានបញ្ចេញនូវវត្តមានរបស់ស្មាតហ្វូន Vivo NEX ហើយថ្មីនេះក៏ទើបតែបញ្ចេញនូវវត្តមានស្មាតហ្វូន vivo NEX Dual  ដែលមានអេក្រង់ភ្លោះថែមទៀតផង។
Article image
នៅក្នុងពេលនេះ vivo ក៏ត្រៀមបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីមួយទៀតដែលមានឈ្មោះថា Vivo Apex 2019។ ក្រុមហ៊ុនចិនមួយនេះ ក៏ត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីនៅថ្ងៃទី 24 ខែមករានេះ នៅក្នុងប្រទេសចិនផងដែរ ហើយពេលនេះរូបភាព Poster នេះ ក៏បានចែករំលែកដោយក្រុមហ៊ុនទៀតផង ដូច្នេះមានការបញ្ជាក់ថា នៅថ្ងៃទី 24 ខែមករាខាងមុខនេះ ក្រុមហ៊ុននឹងបង្ហាញនូវស្មាតហ្វូន Vivo Apex 2019 ជាផ្លូវការហើយ។ នៅលើរូបភាពនេះ មានការសរសេរថា “មួយឆ្នាំមកហើយ ស្មាតហ្វូន vivo APEX បង្ហាញទៅកាន់ពិភពលោក ជាមួយនឹងអេក្រង់ពេញលេញ។ មួយឆ្នាំក្រោយមក #vivo APEX 2019# ក៏បង្ហាញខ្លួនជាថ្មីម្តងទៀត ដោយប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីសម្រាប់ពេលអនាគត។ ជួបគ្នានៅថ្ងៃទី 24 ខែមករាខាងមុខនេះ។”
Article image
យោងតាមរបាយការណ៍នានាបានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីនេះ នឹងមានលេខកូដ “The Waterdrop” a ហើយវាក៏មានការរចនារូបរាងគែមកោងផងដែរ។ ស្មាតហ្វូននេះមិនមាន Notches នោះទេ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវ pressure-sensitive និង gesture-based navigation ហើយអាចនឹងមានរ៉េមទំហំ 8GB ឬរ៉េមទំហំ 10GB និង 12GB ផងដែរ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ជំនាន់ទី 6 ជាមួយនឹងការពង្រឹងទៅលើសមត្ថភាពនៃសេនស័រស្រដៀងគ្នាទៅនឹងអ្វីដែលក្រុមហ៊ុន Xiaomi និង Oppo ប្រកាសបង្ហាញនៅដើមសប្តាហ៍នេះ។
Article image
យើងរំពឹងថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 octa-core processor ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm ដែលប្រើប្រាស់ដំណើរការ 7nm នោះ។ ក្រុមហ៊ុននេះ នៅមិនទាន់បញ្ជាក់អំពីរឿងនេះនៅឡើយទេ យើងរំពឹងថាក្រុមហ៊ុនបច្ចេកវិទ្យាចិននេះអាចនឹងប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Vivo Apex 2019 នេះនៅក្នុងព្រឹត្តិការណ៍ Mobile World Congress 2019 នៅក្នុងទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញដែលធ្វើឡើងនៅថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះ។ ស្មាតហ្វូន Vivo Apex ដែលបង្ហាញខ្លួននៅឆ្នាំមុននេះ ក្រុមហ៊ុន គឺប្រើប្រាស់នូវកាមេរ៉ា pop-up ជាមួយនឹងគែមព័ទ្ធអេក្រង់ស្តើងបំផុត។ ពេលនេះ ក្រុមហ៊ុនពង្រីកអេក្រង់កាន់តែធំជាងមុន យើងត្រូវធ្វើការរង់ចាំដល់ថ្ងៃទី 24 ខែមករាខាងមុខនេះដែលក្រុមហ៊ុន vivo នឹងបង្ហាញស្មាតហ្វូននេះជាផ្លូវការ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ស្មាតហ្វូនស៊េរីថ្មី vivo Apex 2019 នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 24 ខែមករាខាងមុខនេះ