ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មី vivo S50 និង S50 Pro Mini នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 15 ខែធ្នូខាងមុខនេះហើយ

ដោយ

Koun Jab Luffy

08 ធ្នូ 2025 10:15 ព្រឹក

អាន 3 នាទី

Article image
យោងតាមការបង្ហោះនៅលើបណ្តាញ Weibo នៅពេលនេះ គឺបានបញ្ជាក់អំពីការឌីស្សាញរបស់ស្មាតហ្វូនជំនាន់ថ្មី vivo S50 និង vivo S50 Pro Mini ហើយ។ តាមរយៈរូបភាពបែកធ្លាយថ្មីនេះ បានបង្ហាញអំពីការឌីស្សាញរូបរាងថ្មីនៃស្មាតហ្វូនទាំងពីរនេះ រួមជាមួយនឹង Hardware របស់ស្មាតហ្វូនថ្មីនេះ ក៏មានទាំងម៉ូដែល Pro Mini edition ផងដែរ។ ខណៈពេលដែល ក្រុមហ៊ុន vivo មិនទាន់ប្រកាសអំពីពេលវេលាផ្លូវការក្នុងការបង្ហាញស្មាតហ្វូននេះ នៅពេលនេះ មានការបង្ហោះមួយនៅលើ Weibo បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 15 ខែធ្នូខាងមុខនេះហើយ។
តាមការបញ្ជាក់កន្លងមក បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី vivo S50 នេះ នឹងមានអេក្រង់ទំហំ 6.59 អ៊ីងប្រភេទ OLED គាំទ្រជាមួយនឹងកម្រិតល្បឿនអេក្រង់ 120Hz refresh rate និងបង្ហាញចេញបានកម្រិត 1.5K resolution។ ថ្មីៗនេះ តាមការបង្ហាញខ្លួននៅលើ Geekbench បញ្ជាក់ថា ស្មាតហ្វូននេះ គឺមានភ្ជាប់មកជាមួយនឹងបន្ទះឈីប Snapdragon 8s Gen 3 chipset និងរ៉េមទំហំ 16GB។  ក្រុមហ៊ុន vivo បញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងប្រើប្រាស់នូវ LPDDR5X RAM និង UFS 4.1 storage។
ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ាខាងមុខទំហំ 50MP ខណៈពេលដែលកាមេរ៉ាខាងក្រោយមាន 3 គ្រាប់ គឺកាមេរ៉ាគោលមានទំហំ 50MP គាំទ្រដោយសិន័រ Sony IMX882 Periscope Telephoto Lens។ ស្មាតហ្វូនថ្មីនេះ ដំណើរការនៅលើ Android 16 គាំទ្រជាមួយនឹងស្បែកកម្មវិធី OriginOS 6 និងមានការបំពាក់នូវបច្ចេកវិទ្យាសាកកម្លាំង 90W fast charging។ មកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់អំពីទំហំថាមពលថ្មរបស់ស្មាតហ្វូននេះនៅឡើយទេ។ ស្មាតហ្វូននេះ នឹងមាន 4 ពណ៌គឺខ្មៅ ស ខៀវ និងស្វាយ។
ជាមួយនឹងព័ត៌មាននេះ ក្រុមហ៊ុន vivo ក៏បានបញ្ជាក់អំពីលក្ខណៈសម្បត្តិនៃ Hardware របស់ស្មាតហ្វូន S50 Pro Mini ផងដែរ។ ស្មាតហ្វូនថ្មីនេះ មានអេក្រង់រាបស្មើរទំហំ 6.31 អ៊ីងប្រភេទ AMOLED រ៉េមទំហំ 16GB LPDDR5X RAM និង UFS 4.1 storage។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 5។ បើមើលទៅលើកាមេរ៉ាខាងក្រោយស្មាតហ្វូននេះ គឺមានសិនស័រ VCS light-sensitive សម្រាប់កាមេរ៉ាគោល និងសិនស័រ Sony IMX882 periscope telephoto lens ហើយនិងង ultra-wide lens។ ស្មាតហ្វូននេះ ក៏មានកាមេរ៉ាខាងមុខទំហំ 50MP anti-distortion selfie ផងដែរ។
Article image
ស្មាតហ្វូន vivo S50 Pro Mini នេះ នឹងមានថាមពលថ្មទំហំ 6,500mAh និងទ្រទ្រង់នូវបច្ចេកវិទ្យាសាកកម្លាំង 90W wired charging និងបច្ចេកវិទ្យាសាក 40W wireless charging។ ស្មាតហ្វូនថ្មីនេះ ក៏មានការទ្រទ្រង់នូវមុខងារជាច្រើនទៀតដូចជា ultrasonic fingerprint sensor 2.0, IP68 និង IP69 រួមជាមួយនឹង  X-axis linear motor ផងដែរ៕
ស្មាតហ្វូនស៊េរីថ្មី vivo S50 និង S50 Pro Mini នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 15 ខែធ្នូខាងមុខនេះហើយ