
vivo S50 និង S50 Pro mini គឺជាស្មាតហ្វូនជំនាន់ថ្មីទៀតរបស់ក្រុមហ៊ុន vivo ដែលត្រូវបានគេរាយការណ៌មុននេះថា នឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសចិននាខែនេះហើយ។ ប៉ុន្តែបើយោងតាមការបែកធ្លាយព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហើបថា ការមកដល់នៃស្មាតហ្វូនជំនាន់ថ្មី នឹងមានការប្រែប្រួលពេលវេលា មិនដូចទៅនឹងការទម្លាយកាលពីមុននេះទេ។ ផ្អែកតាមការចែកចាយព័ត៌មានថ្មីនៅលើបណ្តាកសង្គម Weibo របស់ Digital Chat Station បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី vivo S50 និង S50 Pro mini គឺនឹងមានការបង្ហាញខ្លួននៅលើទីផ្សារប្រទេសចិននៅខែធ្នូឆ្នាំ 2025 ខាងមុននេះ។
ប្រភពខាងលើនេះបានបន្តថា ស្មាតហ្វូនជំនាន់ថ្មី vivo S50 Pro mini គឺនឹងក្លាយជា compact flagship ដែលមានការបំពាក់មកជាមួយនូវអេក្រង់រាបស្មើរទំហំ 6.31 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution ហើយនិងមានកាមេរ៉ាខាងមុខទំហំ 50MP។ សម្រាប់កាមេរ៉ាក្រោយនៅលើស្មាតហ្វូនស៊េរីថ្មី vivo S50 Pro Mini នឹងមានកាមេរ៉ា 3 គ្រាប់ជាមួយនឹងកាមេរ៉ា Periscope។ នៅលើស្មាតហ្វូននេះក៏នឹងមានបំពាក់នូវសិនស័រស្កែនម្រាមដៃ ultrasonic នៅលើអេក្រង់ផងដែរ។ ជាមួយគ្នានេះ មានការបញ្ជាក់ទៀតថា ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 5 SoC ទៀតផង។

សម្រាប់ស្មាតហ្វូន vivo S50 វិញត្រូវបានគេនិយាយថា នឹងមានការបំពាក់នូវអេក្រង់រាបស្មើរទំហំ 6.59 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution ព្រមទាំងមានការតម្លើងនូវកាមេរ៉ា Periscope Telephoto ដែលមានការពង្រឹងសមត្ថភាព Zoom ខ្ពស់ជាងមុន ក៏ដូចជាស៊ុមលោហៈទៀតផង។
