ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មី Vivo V40 បង្ហាញវត្តមាននៅលើវិញ្ញាបនបត្រមួយ នឹងមានការបញ្ជាក់ថា បង្ហាញខ្លួនឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

25 ឧសភា 2024 11:18 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន vivo បានត្រៀមខ្លួននៅក្នុងការពង្រីកទៅលើស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល V Series របស់ខ្លួនថែមទៀតហើយ ជាមួយនឹងវត្តមានស្មាតហ្វូន V40។ បើតាមការបញ្ជាក់នៅពេលនេះ គឺបាននិយាយថា ស្មាតហ្វូន Vivo V40 នេះ គឺបានបង្ហាញខ្លួននៅលើវេបសាយ Global Certification Forum (GCF) ហើយ ជាមួយនឹងលេខកូដ V2348។ ខណៈដែលនៅលើបញ្ជី GCF នេះ នៅមិនទាន់បានទម្លាយអំពីព័ត៌មានលម្អិតនៃលក្ខណៈសម្បត្តិថ្មីរបស់ស្មាតហ្វូននេះនៅឡើយនោះ ស្មាតហ្វូន នេះ ត្រូវបានគេបញ្ជាក់ថា អាចនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះហើយ។ កាលពីពេលមុននេះ ស្មាតហ្វូនដែលមានលេខម៉ូដែលដូចគ្នានេះ ក៏ធ្លាប់បានបង្ហាញខ្លួននៅលើ IMEI Database។
កាលពីដើមខែនេះ មានដំណឹងថា ក្រុមហ៊ុន vivo ក៏បានត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូន Vivo V40 Pro និង V40e ជាមួយនិងស្មាតហ្វូន Vivo V40 នេះផងដែរ។ ស្មាតហ្វូនថ្មីនេះ មានលេខកូដ V2347 និង V2403។ នេះមានន័យថា អ្នកអាចនឹងឃើញនូវវត្តមានរបស់ស្មាតហ្វូនថ្មីចំនួន 3 នៅលើស្មាតហ្វូន Vivo V40 series រួមទាំងស្មាតហ្វូន Vivo V40 SE ដែលបង្ហាញខ្លួននៅក្នុងខែមីនានេះ។ សូមជំរាបថា ស្មាតហ្វូន vivo V40 Pro នេះ ក៏បានបង្ហាញខ្លួននៅលើវេបសាយ EE របស់ក្រុមហ៊ុនចែកចាយនៅក្នុងចក្រភពអង់គ្លេសរួចរាល់ហើយផងដែរ។
Article image
មកដល់ពេលនេះ នៅមិនទាន់មានការទម្លាយអំពីលក្ខណៈសម្បត្តិអំពីស្មាតហ្វូននេះទេ ប៉ុន្តែមានការទម្លាយថា ស្មាតហ្វូននេះ នឹងមានទ្រទ្រង់នូវមុខងារ NFC។ នៅក្នុងរបាយការណ៍មួយចេញពី 91mobiles ក៏បានប្រកាសអោយដឹងផងដែរថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូន V40 នៅក្នុងទីផ្សារជាច្រើនទៀត ដោយនៅប្រទេសឥណ្ឌា គឺអាចនៅចន្លោះខែសីហា និងខែកញ្ញាឆ្នាំ 2024 នេះ។ បន្ថែមពីនេះ ក៏មានពាក្យចចាមអារ៉ាមជាច្រើនអំពីស្មាតហ្វូន V40 Lite ដែលបង្ហាញខ្លួននៅលើវេបសាយ Bluetooth SIG ផងដែរ។
Article image
ស្មាតហ្វូន Vivo V40 Series ថ្មីនេះ ត្រូវបានគេបញ្ជាក់ថា គឺជាម៉ូដែលថ្មីមួយ ដែលបាន Rebrand ចេញពីស្មាតហ្វូន Vivo S19 Series សម្រាប់ទីផ្សារសកល។ ក្រុមហ៊ុននេះ បានបញ្ជាក់ទៀតថា សម្រាប់ស្មាតហ្វូន S19 Series នេះ នឹងបង្ហាញខ្លួន នៅក្នុងប្រទេសចិននៅថ្ងៃទី 30 ខែឧសភាខាងមុខនេះហើយ។ ផ្អែកតាមពេលវេលានេះ មានការបញ្ជាក់ថា ក្រុមហ៊ុននេះ គឺមានការពន្យារពេលដល់ទៅ 2 ខែរវាងការប្រកាសបង្ហាញស្មាតហ្វូន S Series នៅក្នុងប្រទេសចិន និងស្មាតហ្វូន V-Series នៅក្នុងទីផ្សារសកល។ ស្មាតហ្វូន Vivo V40 series អាចនឹងបង្ហាញខ្លួននៅក្នុងខែសីហានេះហើយ៕
ស្មាតហ្វូនស៊េរីថ្មី Vivo V40 បង្ហាញវត្តមាននៅលើវិញ្ញាបនបត្រមួយ នឹងមានការបញ្ជាក់ថា បង្ហាញខ្លួនឆាប់ៗនេះហើយ