ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មី vivo X300 នឹងមានគែមអេក្រង់ Bezels កម្រ៉ាស់ស្តើងមិនធ្លាប់មាននោះទេ

ដោយ

Koun Jab Luffy

08 កញ្ញា 2025 12:52 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីនេះលោក Han Boxiao ដែលជាប្រធានគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន vivo បានធ្វើការចែករំលែកអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនស៊េរីថ្មី vivo X300 series នៅលើអនឡាញហើយ។ តាមការបង្ហោះនៅលើបណ្តាញ Weibo របស់គាត់ ថ្មីៗនេះ បានធ្វើការប្រៀបធៀបទៅលើគែម bezels របស់ស្មាតហ្វូន vivo X300 ជាមួយនឹងស្មាតហ្វូន iPhone 16 Pro ថែមទៀតផង។
តាមការបញ្ជាក់របស់លោក Boxiao បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី vivo X300 series នេះនឹងមានគែម bezels ស្តើងទៅលើជ្រុងទាំង 4 ដែលមិនធ្លាប់មានពីមុនមកនោះទេ។ ស្មាតហ្វូននេះ ក៏ប្រប្រើប្រាស់នូវបច្ចេកវិទ្យា LIPO technology ដែលកាត់បន្ថយទៅលើគែមរបស់ស្មាតហ្វូននេះបានច្រើនជាងមុនថែមទៀតផង។ អេក្រង់របស់ស្មាតហ្វូន vivo Series ថ្មីនេះ គឺមានការប្រើប្រាស់នូវ Q10 Plus light-emitting របស់ក្រុមហ៊ុន BOE និងបង្កើនទៅលើប្រសិទ្ធិភាពក្នុងការប្រើប្រាស់។ អេក្រង់នេះក៏ទ្រទ្រង់ទៅលើ Zeiss Master Color calibration ដែលផ្តល់នូវគុណភាពពណ៌បានយ៉ាងល្អ។
Article image
អ្វីដែលកាន់តែពិសេសនោះ គឺប្រព័ន្ធ  dual eye-care system តែម្តង។ ស្មាតហ្វូនជំនាន់ថ្មី vivo X300 series នេះប្រើប្រាស់នូវ 2160Hz high-frequency PWM dimming ហើយនិងមានភ្ជាប់ជាមួយនឹង Full-brightness DC dimming ផងដែរ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានឌីស្សាញមកដើម្បីការពារភ្នែកបានយ៉ាងល្អ និងអាចប្រើប្រាស់បានគ្រប់លក្ខខណ្ឌ។
Article image
តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននាពេលមុននេះ បានបង្ហើបថា ស្មាតហ្វូនជំនាន់ថ្មី vivo X300 នេះនឹងមានអេក្រង់ទំហំ 6.3-អ៊ីង ហើយអាចប្រជែងបានជាមួយនឹងស្មាតហ្វូន iPhone 17 Pro បានថែមទៀតផង។ សម្រាប់ស្មាតហ្វូនជំនាន់ថ្មី vivo X300 Pro នេះនឹងមានអេក្រង់ទំហំ 6.8-អ៊ីង ហើយវាអាចនឹងបង្ហាញខ្លួននៅក្នុងខែតុលាខាងមុខនេះនៅក្នុងប្រទេសចិនផងដែរ៕
ស្មាតហ្វូនស៊េរីថ្មី vivo X300 នឹងមានគែមអេក្រង់ Bezels កម្រ៉ាស់ស្តើងមិនធ្លាប់មាននោះទេ