ស្វែងរកពួកយើង:

Loading Ad...

ស្មាតហ្វូនស៊េរីថ្មី vivo X300 Ultra ត្រូវគេរំពឹងថា អាចនឹងមានតម្លៃចាប់ពី 1,090 ដុល្លារ

ដោយ

ជុំ ប៉េងលីន

23 មីនា 2026 08:10 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូនស៊េរីថ្មី vivo X300 Ultra ត្រូវគេរំពឹងថា អាចនឹងមានតម្លៃចាប់ពី 1,090 ដុល្លារ
ក្រុមហ៊ុន vivo ត្រូវបានគេឃើញថា បានត្រៀមខ្លួនក្នុងការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន vivo X300 Ultra នៅក្នុងប្រទេសចិន នៅថ្ងៃទី 30 ខែមីនាខាងមុខនេះហើយនៅមួយខែបន្ទាប់ ស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 Ultra នឹងមានការប្រកាសចេញបន្តផងដែរ។ វត្តមានរបស់ស្មាតហ្វូនទាំងនេះ គឺមានគោលដៅនៅក្នុងការប្រជែងគ្នាជាមួយនឹងស្មាតហ្វូន Xiaomi 17 Ultra ដែលបង្ហាញខ្លួននៅក្នុងខែធ្នូក្នុងប្រទេសចិន។

យោងតាមរបាយការណ៍ជាច្រើនមុននេះ បានបញ្ជាក់ថា សមត្ថភាពនៃការថតរូបភាពរបស់ស្មាតហ្វូន vivo X300 Ultra និង Find X9 Ultra អាចនឹងល្អជាងស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra ប៉ុន្តែក្រុមហ៊ុន Xiaomi អាចនឹងមានតម្លៃល្អច្រើនជាងបើធៀបជាមួយនឹងក្រុមហ៊ុនផ្សេង។ ផ្អែកតាម អ្នកទម្លាយ Experience More បានបញ្ជាក់ថា ស្មាតហ្វូន Ultra-Flagship ដែលគ្រោងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅខែនេះគឺមានម៉ូដែល vivo X300 Ultra ខណៈដែលស្មាតហ្វូន OPPO Find X9 Ultra នឹងបង្ហាញខ្លួននៅក្នុងខែមេសា ប៉ុន្តែទៅលើតម្លៃរបស់ស្មាតហ្វូននេះ ក៏មានការកើនឡើងផងដែរ។
Article image
គួរបញ្ជាក់ថា នៅពេលនេះ ដោយសារតែការកើនឡើងនៃតម្លៃ Storage នោះ បានស្មាតហ្វូនទាំងពីរនេះ មានតម្លៃខ្ពស់ជាងស្មាតហ្វូន Xiaomi 17 Ultra ដល់ទៅ ($70)។ អ្នកទម្លាយនេះ បានបន្ថែមថា តម្លៃរបស់ស្មាតហ្វូន Xiaomi 17 Ultra អាចនឹងទាក់ទាញអតិថិជនច្រើនជាង បើទោះបីជាតម្លៃកើនឡើងប្រហែលជា 500 យ៉ន់ ទៅ 700 យ៉ន់ ធៀបទៅនឹងស្មាតហ្វូន Xiaomi 15 Ultra ក៏ដោយ។
Article image
គួររំលឹកផងដែរថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra នឹងមានការបង្ហាញខ្លួននៅក្នុងប្រទេសចិន ជាមួយនិងជម្រើស 3 ទំហំគឺ 12GB+512GB, 16GB+512GB និង 16GB+1TB ហើយនិងមានតម្លៃ 6,999 យ៉ន់ (~$1,020), 7,499 យ៉ន់ (~$1,080) និង 8,499 យ៉ន់ (~$1,235) ។ ខណៈពេលដែលស្មាតហ្វូន vivo X300 Ultra នឹងមានតម្លៃ 500 យ៉ន់ ច្រើនជាងស្មាតហ្វូន 17 Ultra នោះ សម្រាប់ទំហំ 12GB+512GB អាចនឹងមានតម្លៃប្រហែលជា 7,500 យ៉ន់ (~$1,090) ៕