
ក្រុមហ៊ុន vivo ត្រូវគេរំពឹងថា នឹងបង្ហាញស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra នៅក្នុងប្រទេសចិននៅក្នុងឆមាសទី 1 ឆ្នាំ 2026 ខាងមុខនេះហើយ។ ទៅលើលក្ខណៈពិសេសដ៏ទាក់ទាញមួយរបស់ម៉ូដែលថ្មីនេះ គឺអាចនឹងក្លាយជាស្មាតហ្វូន Flagship ម៉ូដែលដំបូងបំផុតរបស់ពិភពលោក មានបំពាក់នូវសិនស័ររកាមេរ៉ាទំហំ 200MP ចំនួន 2 គ្រាប់។ បើតាមការបែកធ្លាយថ្មីៗនេះ ដោយអ្នកទម្លាយ Digital Chat Station គឺបានបញ្ជាក់ពីខែជាក់លាក់នៃការបង្ហាញខ្លួននៃស្មាតហ្វូនថ្មីនេះនៅក្នុងប្រទេសចិនហើយ។
តាមការបញ្ជាក់ចេញពី Digital Chat Station បានអោយដឹងទៀតថា ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Ultra ដែលបំពាក់នូវបន្ទះ ឈីប Snapdragon 8 Elite Gen 5 នេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែមីនាឆ្នាំ 2026 ខាងមុខនេះ។ ខណៈដែលគាត់ មិនទាន់បញ្ជាក់អំពីឈ្មោះរបស់ស្មាតហ្វូនថ្មីនេះនៅឡើយនោះ មានការព្យាករណ៌រួចទៅហើយថា នេះគឺជាស្មាតហ្វូន vivo X300 Ultra។
គួររំលឹកផងដែរថា ស្មាតហ្វូន vivo X200 Ultra បានបង្ហាញខ្លួននៅក្នុងខែមេសាឆ្នាំ 2025។ តាមការបែក ធ្លាយថ្មីមួយ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី X300 Ultra នេះ នឹងបង្ហាញខ្លួនលឿនជាងមុនដល់ទៅ 1 ខែបើធៀបទៅនឹង ស្មាតហ្វូនជំនាន់មុននេះ។ ការផ្លាស់ប្តូរដ៏ធំមួយដែលអាចឃើញនៅលើស្មាតហ្វូន vivo X300s នេះ គឺការបំពាក់នូវបន្ទះឈីប Dimensity 9500 Plus ។

តាមរបាយការណ៍ជាច្រើនអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra មានអេក្រង់ទំហំ 6.8 អ៊ីង OLED កម្រិត 2K ល្បឿន 120Hz និងមានបន្ទះឈីប Snapdragon 8 Elite Gen 5។ ទៅលើកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនថ្មីនេះ មានទំហំ 200MP (Sony IMX09E, OIS) + 50MP (Sony LYT-828) + 200MP (Samsung HPB, periscope telephoto ជាមួយ នឹងមុខងារ OIS។
សម្រាប់កាមេរ៉ា Selfies នៅលើស្មាតហ្វូនថ្មីនេះ មានទំហំ 50MP។ នៅក្នុងពេលបច្ចុប្បន្ននេះ នៅមិនទាន់ មានព័ត៌មានអំពីថាមពលថ្ម និងបច្ចេកវិទ្យាសាកថ្មរបស់ស្មាតហ្វូននេះទេ។ ក្រុមហ៊ុន Vivo ក៏អាចនឹងទម្លាយនូវ ស្មាតហ្វូន vivo X300s ដែលជា update version របស់ស្មាតហ្វូន vivo X300 ជាមួយនឹងវត្តមានស្មាតហ្វូន vivo X300 Ultra ដែលនឹង បង្ហាញ ខ្លួននៅក្នុងខែមីនា ឆ្នាំ ២០២៦ខាងមុខនេះនៅក្នុងប្រទេសចិន។

ស្មាតហ្វូនជំនាន់ថ្មី vivo vo X300 Ultra អាចនឹងក្លាយជាស្មាតហ្វូន Ultra Flagship ដំបូងបំផុតរបស់ក្រុមហ៊ុននេះ ដែលនឹង បង្ហាញខ្លួននៅលើទីផ្សារសកល។ ស្មាតហ្វូននេះ បង្ហាញខ្លួននៅលើបញ្ជីនៃ IMEI data base ជាមួយនឹងលេខម៉ូដែល V2562 ។ ស្មាតហ្វូនថ្មីនេះ អាចនឹងបង្ហាញខ្លួននៅលើទីផ្សារសកលនៅត្រីមាសទី 2 ឆ្នាំ 2026 ខាងមុខនេះ៕
