
កាលពីដើមខែនេះ vivo បានបង្ហាញចេញនូវស្មាតហ្វូន vivo Y500 ជាមួយនិងបន្ទះឈីប Dimensity 7300 ហើយនិងមានថ្មទំហំដល់ទៅ 8,200mAh។ នៅថ្ងៃនេះ លោក Han Boxiao ដែលជា Product Manager របស់ក្រុមហ៊ុន Vivo បានចេញមកបញ្ជាក់បន្ថែមថា ក្រុមហ៊ុន បានត្រៀមខ្លួនប្រកាសចេញនូវស្មកាតហ្វូនជំនាន់ថ្មី vivo Y500 Pro នៅលើទីផ្សារប្រទេសចិននាពេលដ៏ខ្លីខាងលើមុខនេះហើយថែមទាំងនិយាយថា ស្មាតហ្វូននេះ នឹងកា្លយជាម៉ូដែល Y-series ដំបូងគេបំផុត ដែលមានការប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 200MP។
យោងតាមការបញ្ជាក់ពីលោក Boxiao បានអោយដឹងបន្ថែមទៀទថា បន្ទាប់ពីមានភាពជោគជ័យទៅលើការប្រកាសចញនូវម៉ូដែល Vivo Y500 មក ក្រុមហ៊ុនបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកាចេញនូវម៉ូដែលថ្មី Vivo Y500 Pro នៅមុនដំណាច់ឆ្នាំនេះ។ អ្វីដែលគួរអោយចាប់អារម្មណ៌ទៅលើស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Y-series នេះ គឺវានឹងមានការប្រើប្រាស់នូវកាមេរ៉ាទំហំ 200MP Samsung HP5 ដែលមានអមមកជាមួយនូវ f/1.88 aperture តែម្តង។
សូមជំរាបថា ស្មាតហ្វូននេះគឺមានឌីស្សាញចេញពីម៉ូដែល Vivo V60e ហើយគ្រោងនឹងមានការប្រកាសចេញនៅលើទីផ្សារ ប្រទេសឥណ្ឌានាខែតុលាខាងមុខនេះ ជាមួយនិងកាមេរ៉ា 200MP។ យោងតាមរបាយការណ៌កន្លងមកបាននិយាយថា ស្មាតហ្វូន vivo V60e នឹងមានអេក្រង់ល្បឿន 120Hz AMOLED display ហើយនិងមានការប្រើប្រាស់នូវបច្ចេកវិទ្យាការងារ IP68/69ទៀតផង។ នៅលើស្មាតហ្វូននេះ នឹងមានកាមេរ៉ាមុខទមហំ 50MP និងកាមេរ៉ាក្រោយទំហំ 200MP ហើយនិងទំហំ 8MP។

V60e អាចនឹងមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 7360-Turbo ថ្មទំហំ 6,500mAh គាំទ្រនូវកម្លាំងសាក 90W fast charging support ហើយនិងរត់នៅលើស្បែកកម្មវិធី FunTouch OS 15 ដែលផ្អែកជាមួយនិង Android 15 ទៀតផង។ស្មាតហ្វូននេះអាចនឹងរ៉េមទំហំ 12GB និងអង្គចងចាំ 256GB។
