
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Xiaomi បានចាប់ផ្តើមទទួលការកម្មង់ទុកមុន (Blind Order) ទៅលើស្មាតហ្វូនស៊េរីថ្មី Flagship របស់ខ្លួនហើយ។ ខណៈនេះក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិនមួយនេះ មិនទាន់មានការប្រកាសជាផ្លូវការទៅលើឈ្មោះនៃស្មាតហ្វូនថ្មីនេះ ក៏ដោយ ក៏អ្នកតាមដាននានាបានដឹងច្បាស់ហើយថា ម៉ូដែលនេះ គឺជាស្មាតហ្វូនស៊េរីថ្មី Xiaomi 16 series។ សម្រាប់ម៉ូដែលនេះ ក៏ជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 មុនគេបំផុតក្នុងពិភពលោកផងដែរ។
ក្រុមហ៊ុន Qualcomm ត្រូវគេរំពឹងថា នឹងមានការបង្ហាញចេញនូវបន្ទះឈីប Snapdragon 8 Elite Gen 5 ( ឬ Snapdragon 8 Elite 2) chipset នៅចន្លោះថ្ងៃទី 23 និង 25 ខែកញ្ញាខាងមុខនេះនៅក្នុងព្រឹត្តិការណ៍ 2025 Snapdragon Summit ។ នៅលើ Benchmark បានបញ្ជាក់ថា បន្ទះឈីបនេះ ទទួលបានពិន្ទុ Single-Core លើសពី 4000 និងពិន្ទុ Multi-Core លើសពី 11,000 ដែលនេះគឺជាការបោះជំហានមិនធ្លាប់មានពីមុនមក។

យោងតាមការទម្លាយចេញពី Digital Chat Station ក្រុមហ៊ុន Xiaomi អាចនឹងប្រកាសបង្ហាញស្មាតហ្វូន Series ថ្មីរបស់ខ្លួននៅចន្លោះថ្ងៃទី 24 និង 26 ខែកញ្ញាខាងមុខនេះ។ ការបែកធ្លាយជាច្រើនទម្លាយថា ស្មាតហ្វូនថ្មីនេះ នឹងមាន 4 ម៉ូដែលនោះគឺ Xiaomi 16, Xiaomi 16 Pro, Xiaomi 16 Pro Max ឬ Xiaomi Pro Mini និង Xiaomi 16 Ultra ដែលមានតម្លៃចាប់ពី 4,299 Yuan (~$600)។ ស្មាតហ្វូន Ultra អាចនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំ 2026 ខណៈពេលដែលស្មាតហ្វូន 3 ទៀតនឹងបង្ហាញខ្លួននៅខែបន្ទាប់។

ស្មាតហ្វូនទាំងនេះ នឹងមានការឌីស្សាញជាមួយនឹងអេក្រង់ថ្មីដែលងាយស្រួលក្នុងការទស្សនាថែមទៀត។ ប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូននេះក៏មានការ upgrade តាមរយៈកិច្ចសហការជាមួយនឹងក្រុមហ៊ុន Leica ខណៈពេលដែលស្មាតហ្វូននេះនឹងមានថាមពលថ្មធំជាងមុន និងបច្ចេកវិទ្យាសាកថ្មលឿនជាងមុនផងដែរ។ បន្ថែមពីនេះ ស្មាតហ្វូនថ្មីនេះនឹងមានបំពាក់នូវប្រព័ន្ធ HyperOS 3 system ដែលផ្តល់នូវល្បឿនលឿនជាងមុន និងការពង្រឹងទៅលើសមត្ថភាព AI កាន់តែច្រើនផងដែរ៕
