ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មី Xiaomi 16 series អាចនឹងប្រើឆ្នាំងសាកកម្លាំង 100W Fast Charger

ដោយ

Koun Jab Luffy

21 កក្កដា 2025 03:22 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Xiaomi ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី ម៉ូដែល Xiaomi 16 series នៅលើទីផ្សារប្រទេសចិននាខែកញ្ញាខាងមុខនេះ ដែលនេះជាម៉ូដែលប្រណិតរបស់ខ្លួនសម្រាប់ឆ្នាំ 2025 នេះហើយ។ យោងតាមការវិវត្តន៍ថ្មីៗនេះបានបង្ហាញថា ឆ្នាំងសាកថ្មី ដែលក្រុមហ៊ុននេះស្នើរចុះបញ្ជីនៅលើ 3C របស់ចិននោះ ត្រូវបានគេនិយាយថា គឺអាចនឹងប្រើប្រាស់ជាមួយនិង Xiaomi 16 series។
តាមការបញ្ជាក់នៅលើបញ្ជីនេះបានបង្ហាញថា ឆ្នាំងសាកថ្មីនេះ មានកម្លាំង 100W fast charger មាមលេខម៉ូដែល MDY-18-EW ហើយនឹងមានការទទួលស្គាល់ពី 3C របស់ចិនរួចហើយ។ ជាមួយនិងការប្រើប្រាស់នូវឆ្នាំងសាកនេះ ក៏អាចទ្រទ្រង់ជាមួយកម្លាំងសាក 67W និង 90W charging ផងដែរ។ គួរបញ្ជាក់ថា Redmi K80 Ultra ដែលប្រកាសចេញនៅចិនថ្មីៗនេះ គឺមានការគាំទ្រដោយកម្លាំងសាក 100W charging ប៉ុន្តែមានភ្ជាប់មកជាមួយនូវឆ្នាំងសាក 120W charger។
សម្រាប់ Xiaomi 16 series អាចនឹងមានការដាក់មកជាមួយនិងឆ្នាំងសាក 100W ដូចគ្នា។ សូមជំរាបថា កន្លងមក Xiaomi ក៏ធ្លាប់មានឆ្នាំងសាក 100W GaN laptop charger ជាមួយនិងលេខម៉ូដែល MDY-16-EL ផងដែរ ដោយមានកម្លាំង 100W PD និង 100W private protocol fast charging។ ប៉ុន្តែសម្រាប់សាកជាមួយឡែបថបប៉ុណ្ណោះ។ យោងតាមការបែកធ្លាយមុននេះ បានបង្ហាញថា ឆ្នាំងសាក 100W power brick គឺនឹងរៀបចំសម្រាប់ Xiaomi 16 series ដែលជាស្មាតហ្វូនម៉ូដែល flagship ហើយនឹងអាចដាក់មកជាមួយប្រអប់ជាស្រេចទៀតផង។
Article image
ឆ្នាំងសាកនេះ មានសមត្ថភាពអាចសាកថ្ម 7,000mAh ពេញ 100% ប្រើប្រាស់ពេលត្រឹមតែ 1 ម៉ោងទេ។ Xiaomi 16 series ត្រូវបានគេព្យាករណ៌ថា នឹងមានថ្មទំហំ 7,000mAh ខណៈដែល Xiaomi 16 Pro អាចនឹងមានទំហំ 7,500mAh ហើយនឹងមានកម្លាំងសាក 100W wired ក៏ដូចជា 50W wireless charging ផងដែរ។ Xiaomi 16 ប្រហែលជាមានថ្មទំហំត្រឹម  7,000mAh ប៉ុណ្ណោះ។
ស្មាតហ្វូនស៊េរីថ្មី Xiaomi 16 series អាចនឹងប្រើឆ្នាំងសាកកម្លាំង 100W Fast Charger