
នៅថ្ងៃទី 13 ខែឧសភាខាងមុខនេះ ក្រុមហ៊ុន Samsung ត្រូវបានគេរំពឺងថា នឹងមានបង្ហាញស្មាតហ្វូន Galaxy S25 Edge របស់ខ្លួនដែលមានភ្ជាប់ជាមួយនឹងកម្រាស់ស្តើងបំផុតមិនធ្លាប់មានគឺត្រឹមតែ 5.84mm ប៉ុណ្ណោះ។ ព្រឹត្តិការណ៍នៃការសម្ភោធន៍នេះ អាចនឹងជាយុទ្ធសាស្រ្តមួយនៅមុនការបង្ហាញវត្តមានរបស់ស្មាតហ្វូន iPhone 17 Air របស់ក្រុមហ៊ុន Apple ដែលគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំនេះ ដែលមានភ្ជាប់ជាមួយនឹងការឌីស្សាញរូបរាងស្តើងបំផុតបែបនេះដូចគ្នា។
ជាការឆ្លើយតបទៅនឹងរឿងនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនរបស់ចិន ក៏បានត្រៀមខ្លួននៅក្នុងការបញ្ចេញនូវស្មាតហ្វូនដែលមានកម្រាស់ស្តើងបំផុតដើម្បីប្រជែងទៅនឹងស្មាតហ្វូន Galaxy S25 Edge និង iPhone 17 Air ។ សម្រាប់ក្រុមហ៊ុន Oppo ក៏ត្រៀមបញ្ចេញនូវស្មាតហ្វូនថ្មីដើម្បីប្រជែងទៅនឹងស្មាតហ្វូន iPhone 17 Air និង S25 Edge។

តាមការបង្ហោះនៅលើWeibo បានអោយដឹងថា ក្រុមហ៊ុន OPPO អាចនឹងបង្ហាញនូវស្មាតហ្វូនម៉ូដែល Ultra-Thin flagship ដើម្បីប្រជែងទៅនឹងស្មាតហ្វូន iPhone 17 Air។ ស្មាតហ្វូនថ្មីនេះ អាចនឹងមានមុខងារជាច្រើនដូចជាថាមពលថ្មធំជាងមុន កាមេរ៉ា periscope និងសិនស័រ ultrasonic in-display fingerprint sensor ដែលស្មាតហ្វូននេះ មានរូបរាងស្លីម និងស្រាលក្នុងការប្រើប្រាស់។

ថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែបញ្ចេញនូវស្មាតហ្វូជំនាន់ថ្មី Find X8s+ ដែលមានអេក្រង់ទំហំ 6.59-អ៊ីង OLED កម្រិត 1.5K ល្បើន 120Hz និងមានថាមពលថ្មទំហំ 6,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកកម្លាំង 80W charging ដែលមានទម្ងន់ 198g និងកម្រាស់ 8mm។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានកាមេរ៉ាគោលទំហំ 50-Megapixel + 50-Megapixel (ultra-wide) + 50 Megapixel (periscope) និងកាមេរ៉ាខាងមុខទំហំ 32-Megapixel។ នៅលើស្មាតហ្វូននេះគឺមានបច្ចេកវិទ្យាសាកថ្មឥតឋ្សែរល្បឿនលឿន 50W wireless charging និងបន្ទះឈីប Dimensity 9400 Plus ចុងក្រោយបំផុត៕
