ស្វែងរកពួកយើង:

Loading Ad...

ស្មាតហ្វូនអេកក្រង់ធំ និងថាមពលថ្មធំ Xiaomi 17 Max ដាក់លក់នៅលើទីផ្សារហើយ បន្ទាប់ពីសម្ពោធជាផ្លូវការណ៌រយៈពេលជាង 1 សប្តាហ៌

ដោយ

ជុំ ប៉េងលីន

25 ឧសភា 2026 03:31 រសៀល

អាន 2 នាទី

Article image
ស្មាតហ្វូនអេកក្រង់ធំ និងថាមពលថ្មធំ Xiaomi 17 Max ដាក់លក់ជាផ្លូវការណ៌នៅលើទីផ្សារហើយ
បន្ទាប់ពីបង្ហាញខ្លួនជាផ្លូវការណ៌កាលពីសប្តាហ៌មុននេះ នៅថ្ងៃនេះ Xiaomi 17 Max បានដាក់លក់ជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ ដោយម៉ូដែលនេះ ត្រូវបានគេចាត់ទុកថា គឺជាម៉ូដែលប្រណិត ដំបូងគេដែលមានអេក្រង់ទំហំធំជាងគេក្នុងចំណោមបងប្អូនរបស់ Xiaomi 17 Series ហើយនិងជាម៉ូដែលមានថ្មទំហំ 8000mAh ទៀតផង។ Xiaomi 17 Max ត្រូវបានក្រុមហ៊ុនដាក់លក់នៅក្នុងតម្លៃ 4,299 យ៉ន់ ដែលប្រហែលជាង $630 សម្រាប់ទំហំ 12GB-256GB និង 16GB-256GB តម្លៃ 4,599 យ៉ន់($675)។

ចំពោះ 12GB-512GB មានតម្លៃ 4,899 យ៉ន់ ($720) និង 16GB-512GB មានតម្លៃ 5,299 យ៉ន់ ($780)។ ស្មាតហ្វូននេះ មកជាមួយជម្រើសពណ៌ដូចជា ពណ៌ស, ពណ៌ខៀវ (Sky Bue) និងពណ៌ខ្មៅ (Pixel Black)ប៉ុន្តែមិនទាន់ច្បាស់ថា មានលក់នៅលើទីផ្សារសកលនៅពេលណានោះទេ។

Xiaomi 17 Max ក៏នឹងបំពាក់បច្ចេកវិទ្យាអេក្រង់ Super-Pixel Display ទំហំ 6.9-inch ប្រហាក់ប្រហែលគ្នានឹងអេក្រង់របស់ Xiaomi 17 Pro Max ផងដែរ។ បច្ចេកវិទ្យាអេក្រង់នេះប្រើប្រាស់នូវមុខងារ RGB sub-pixel arrangement ដែលផ្តល់នូវកម្រិតបង្ហាញជិតកម្រិត 2K visual sharpness និងប្រើប្រាស់ថាមពលថ្មតិចជាងអេក្រង់ 1.5K OLED Panels។ បច្ចេកវិទ្យាអេក្រង់ថ្មីនេះ ក៏ប្រើនូវមុខងារ red luminous material ដើម្បីជបង្កើនប្រសិទ្ធិភាពកម្រិតពន្លឺ និងកម្រិតទឹកពណ៌បានល្អប្រសើរជាងផងដែរ។

Article image
ជាមួយគ្នានេះ Xiaomi 17 Max គឺជាម៉ូដែលស្មាតហ្វូនកំពូលដំបូងគេដោយប្រើប្រាស់នូវសិនស័រកាមេរ៉ាទំហំ 200MP ជា Primary sensor ដំបូងរបស់ក្រុមហ៊ុន Leica និងសិនស័របន្ទាប់មានទំហំ 50MP ជា Periscope telephoto កម្រិត 3x និងចុងក្រោយជាសែនស័រទំហំ 50M Ultra-wide។ ចំនែកកម្លាំងម៉ាស៊ីនវិញ Xiaomi 17 Ultra នឹងបំពាក់មកជាមួយកំពូលឈីប Qualcomm Snapdragon 8 Elite Gen 5 ដែលក្រុមហ៊ុនអះអាងថា ត្រូវបានរចនាឡើងសម្រាប់បង្កើននូវអនុភាពកំពូលស្មាតហ្វូនក្នុងការដំណើរការលេងហ្គេម និងដំណើរការកិច្ចការងារច្រើន Multi-tasking performance កាន់តែមានប្រសិទ្ធិភាព និងភាពរលូនជានិច្ច៕
ស្មាតហ្វូនអេកក្រង់ធំ និងថាមពលថ្មធំ Xiaomi 17 Max ដាក់លក់នៅលើទីផ្សារហើយ បន្ទាប់ពីសម្ពោធជាផ្លូវការណ៌រយៈពេលជាង 1 សប្តាហ៌