ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រងបត់ដ៏អាថ៌កំបាំងមួយទៀតរបស់ Huawei គ្រោងនឹងបង្ហាញខ្លួនឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

27 ឧសភា 2024 09:55 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Pocket 2 ហើយនិងមានការដាក់លក់នៅលើទីផ្សារនៅក្នុងប្រទេសចិនរួចហើយ។ នៅថ្ងៃនេះ យោងតាមការទម្លាយថ្មីមួយ បានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ អាចនឹងបង្ហាញនូវស្មាតហ្វូនមួយទៀតឆាប់ៗនេះហើយ ដែលម៉ូដែលនេះ គឺស្មាតហ្វូនដែលមានអេក្រង់ប្រភេទបញ្ឈរ ឬហៅថា vertical clamshell។ ទាក់ទងនឹងរឿងនេះ អ្នកវិភាគដ៏ល្បីមួយរូប ក៏បានទម្លាយអំពីស្មាតហ្វូនថ្មីនេះផងដែរ។
យោងតាមការចែកចាយព័ត៌មានថ្មីមួយពី លោក Ross Young ដែលជានាយកប្រតិបត្តិ Display Supply Chain Consultants (DSCC) បានបញ្ជាក់ថា នៅពេលខាងមុខនេះ នឹងមានស្មាតហ្វូនប្រភេទ clamshells ជាច្រើន នៅលើទីផ្សារដែលស្មាតហ្វូនទាំងនោះ គឺជារបស់ក្រុមហ៊ុនជាច្រើនដូចជា Honor, Huawei និង Xiaomi។ ប៉ុន្តែ លោក Ross មិនទាន់បានបញ្ជាក់អំពីព័ត៌មានលម្អិតជាច្រើនរបស់ស្មាតហ្វូនអេក្រង់បត់បានអាថ៌កំបាំងរបស់ក្រុមហ៊ុន Huawei នៅឡើយទេ។
Article image
បើតាមរបាយការណ៍មុននេះ បានបញ្ជាក់ថា ក្រុមហ៊ុន Huawei ក៏បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូនបត់បាន Pocket 2 Folding នៅក្នុងទីផ្សារសកលផងដែរ។ ស្មាតហ្វូនអេក្រង់បត់ថ្មីនេះ ក៏បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រជាច្រើន ដោយក្នុងនោះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅក្នុងពេលណាមួយសម្រាប់អ្នកប្រើប្រាស់នៅលើទីផ្សារសកលផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Honor និង Xiaomi ក៏បានត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូនបត់បានរបស់ខ្លួនម៉ូដែល Magic Flip និង MIX Flip ផងដែរ។ ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅចុងត្រីមាសទី 2 នេះ៕
ស្មាតហ្វូនអេក្រងបត់ដ៏អាថ៌កំបាំងមួយទៀតរបស់ Huawei គ្រោងនឹងបង្ហាញខ្លួនឆាប់ៗនេះហើយ