ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ Apple អាចនឹងមានឈ្មោះថា iPhone Ultra

ដោយ

ជុំ ប៉េងលីន

09 មេសា 2026 09:08 ព្រឹក

អាន 2 នាទី

Article image

តាមរយៈការបែកធ្លាយលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Apple នាពេលកន្លងមក បានធ្វើអោយមនុស្សជាច្រើននៅទូទាំងពិភពលោក មានការចាប់អារម្មណ៍ជាច្រើនទៅលើស្មាតហ្វូនថ្មីនេះ។ តាមការបញ្ជាក់របស់អ្នកទម្លាយ @DigitalChatStation ដែលបង្ហោះនៅលើ Weibo អោយដឹងថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple នេះ អាចនឹងមានឈ្មោះហៅថា iPhone Ultra។ ប៉ុន្តែបើមើលទៅលើ ឈ្មោះផ្លូវការរបស់ស្មាតហ្វូនថ្មីនេះ ក្រុមហ៊ុន Apple នៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ។

មកដល់ពេលនេះ បើមើលទៅលើក្រុមហ៊ុនជាច្រើន គឺមានការប្រើប្រាស់នូវឈ្មោះ “Ultra” ទៅលើស្មាតហ្វូនបត់បានរបស់ខ្លួនផងដែរដូចជា “Huawei Pura Ultra 2 ”ឬ “Xiaomi MIX Fold Ultra” ហើយក៏មានការទម្លាយនៅលើអនឡាញផងដែរ។ សម្រាប់ស្មាតហ្វូនបត់បានថ្មីរបស់ក្រុមហ៊ុន Huawei អាចនឹងមានឈ្មោះហៅថា Pura X2។ ស្មាតហ្វូននេះ មានអេក្រង់ខាងក្នុងទំហំ 7.69 អ៊ីង កម្រិត WQHD+ និងអេក្រង់ខាងក្រៅ 5.5-អ៊ីង។ស្មាតហ្វូនបត់បាននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 9030-Series និងកាមេរ៉ា Telephoto ថែមទៀតផង។
Article image
ក្រឡេកមកស្មាតហ្វូន iPhone Fold (មិនផ្លូវការណ៌) ដែលជាស្មាតហ្វូនរបស់ក្រុមហ៊ុន Apple នេះអាចនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 2 ឆ្នាំ 2026 នេះដូចគ្នា។ តាមដំណឹងថ្មីៗនេះ គឺបាននិយាយថា ក្រុមហ៊ុន Apple អាចនឹងពង្រឹងទៅលើផ្នែក Hardware និង Software នៃស្មាតហ្វូន iPhone Fold របស់ខ្លួន។ គួរបញ្ជាក់ផងដែរថា ឈ្មោះថា ស្មាតហ្វូន “Ultra” នេះ អាចនឹងក្លាយជាម៉ាកយីហោដ៏ប្រណិតដែលហ្វេនៗជាច្រើនចង់ប្រើប្រាស់៕