ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់ថ្មី Huawei Nova Flip 2 នឹងបង្ហាញខ្លួននៅដើមខែក្រោយនេះហើយ!

ដោយ

Koun Jab Luffy

21 សីហា 2025 11:11 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រោយពីការបញ្ចេញនូវស្មាតហ្វូនអេក្រង់បត់បានជាច្រើនរួចមក ក្រុមហ៊ុន Huawei ត្រូវគេរាយការណ៌ថា នៅតែមានគម្រោងក្នុងការអាប់ដេតទៅលើស្មាតហ្វូនបត់បានថ្នាក់កណ្តាលរបស់ខ្លួននៅក្នុងឆ្នាំនេះដដែល។ យោងតាមការបែកធ្លាយថ្មីមួយបានបញ្ជាក់ថា ក្រុមហ៊ុនផលិតស្មាតហ្វូនថ្មីនេះ អាចនឹងបង្ហាញស្មាតហ្វូនបត់បាន Huawei Nova Flip 2 នៅដើមខែក្រោយនេះហើយ ប៉ុន្តែក្រុមហ៊ុននេះនៅមិនទាន់មានការបញ្ចាក់ជាផ្លូវការនៅឡើយទេ។ គួរបញ្ជាក់ថា កាលពីឆ្នាំមុន ក្រុមហ៊ុន Huawei បង្ហាញស្មាតហ្វូនបត់បាន Nova Flip នៅក្នុងខែសីហា។
យោងតាមអ្នកទម្លាយ FixedFocus បាននិយាយថា ក្រុមហ៊ុន Huawei អាចនឹងបង្ហាញវត្តមានស្មាតហ្វូន Nova Flip 2 នៅខែក្រោយនេះ ហើយក៏អាចនឹងប្រកាសបង្ហាញស្មាតហ្វូន Nova 14 Lite Edition ផងដែរ។ សម្រាប់ម៉ូដែល Nova ថ្មីនេះ អាចនឹងមានចំនួន 2 ម៉ូដែលសម្រាប់អ្នកប្រើប្រាស់។ ជាមួយគ្នានេះ ក្រុមហ៊ុន Huawei ក៏បានត្រៀមបញ្ចេញនូវស្មាតហ្វូនបត់បាន 3 តង់ជំនាន់ថ្មីរបស់ខ្លួននៅក្នុងខែកញ្ញាខាងមុខនេះផងដែរ ហើយប្រហែលជាប្រកាសវត្តមានបចំថ្ងៃជាមួយនិងការសម្ពោធស្មាតហ្វូន iPhone 17 Series ផងដែរ។
គួរបញ្ជាក់ថា សម្រាប់ស្មាតហ្វូន Nova Flip គឺមានការឌីស្សាញគួរអោយចាប់អារម្មណ៍ជាច្រើន។ ស្មាតហ្វូននេះ មានបំពាក់នូវកាមេរ៉ា Dual Circular Ring នៅខាងក្រោយ ជាមួយនឹងអេក្រង់រូបរាងការ៉េជាមួយនឹងកាមេរ៉ារង្វង់ចំនួន 2 ផងដែរ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.94-អ៊ីង Foldable LTPO OLED និងអេក្រង់ខាងក្រៅទំហំ 2.14-អ៊ីង cover គាំទ្រជាមួយនឹងកម្រិតល្បឿន 120Hz refresh rates ។
Article image
ស្មាតហ្វូននេះ ប្រើប្រាស់នូវ HarmonyOS 4.2 និងបន្ទះឈីប Octa-core Kirin ។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានកាមេរ៉ាភ្លោះទំហំ 50MP និង 8MP ultrawide-angle ផងដែរ។ សម្រាប់ផ្នែកខាងមុខ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាទំហំ 32MP selfie។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4400mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 66W wired និង 5W reverse wired charging។ ស្មាតហ្វូននេះមាន 4 ពណ៌ គឺ បៃតង ផ្កាឈូក ស និងខ្មៅ៕
ស្មាតហ្វូនអេក្រង់បត់ថ្មី Huawei Nova Flip 2 នឹងបង្ហាញខ្លួននៅដើមខែក្រោយនេះហើយ!