ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីម៉ូដែល Huawei Pocket 2 ត្រូវគេទម្លាយថា នឹងមានកាមេរ៉ាមុខទំហំ 13MP

ដោយ

Koun Jab Luffy

10 កុម្ភៈ 2024 01:15 រសៀល

អាន 2 នាទី

Article image
យោងតាមការទម្លាយព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហាញអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីម៉ូដែល Huawei Pocket 2 ត្រូវគេទម្លាយថា នឹងមានកាមេរ៉ាមុខទំហំ 13MP និងមានការនាំមកនូវមុខងារសម្រាប់ថតរូបថ្មីៗ និងសំបូរបែបថែមទៀតផង។ ជាមួយគ្នានេះក៏មានការបន្ថែមថា កាមេរ៉ាក្រោយនៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវកញ្ចក់ជំនាន់ថ្មី ហើយក៏មានការភ្ជាប់ជាមួយ Accessories ជាច្រើនផងដែរ។
ក្រឡេកទៅមើលនៅលើការបង្ហោះរបស់ @FixedFocus នៅលើបណ្តាញ Weibo បានបង្ហាញថា ក្រុមហ៊ុន Huawei អាចនឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន Pocket 2 របស់ខ្លួនជាមួយនិងការបំពាក់នូវកាមេរ៉ាមុខទំហំ 13MP។ នៅក្នុងអ្នកទម្លាយរូបនេះបន្ថែមថា នៅលើកាមេរ៉ាក្រោយរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ា 3 គ្រាប់ រួមជាមួយនិង Mmedium telephoto shooter ក៏ដូចជា portable case ហើយនិង Accessories ជាច្រើនផងដែរ។
Article image
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី Huawei Pocket 2 ក៏ត្រូវបានគេទម្លាយរូបភាពថ្មីៗផងដែរ ដោយបានបាននិយាយថា នៅលើស្មាតហ្វូននេះ នឹងមានកាមេរ៉ាក្រោយច្រើនគ្រាប់ ខណៈដែលស្មាតហ្វូនជំនាន់អេក្រង់បត់បានជំនាន់មុននេះមានកាមេរ៉ាក្រោយ 3 រួចទៅគ្រាប់ហើយ។ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងមានវត្តមាននៅចុងខែនេះហើយ។ ជាមួយគ្នានេះ ក៏មានការទម្លាយថា ស្មាតហ្វូននេះ នឹងមានការបំពាក់នូវបន្ទះឈីបKirin 9000s គាំទ្រនូវបច្ចេកវិទ្យា 5G  ថែមទៀតផង។