ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Flip 6 នឹងមានការពង្រីកថាមពលថ្មភ្លោះមានទំហំធំជាងមុន

ដោយ

Koun Jab Luffy

31 មករា 2024 09:08 ព្រឹក

អាន 2 នាទី

Article image
គិតមកដល់ពេលនេះ បើទោះបីជាមិនមានវត្តមានកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ Galaxy Note Series ចេញលក់នៅលើទីផ្សារទៀតក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung គឺនៅតែបន្តក្នុងយុទ្ធសាស្ត្រនៃការបញ្ចេញនូវស្មាតហ្វូនថ្នាក់ប្រណិតរបស់ចំនួន 2 ដដែល ដែលក្នុងនោះមានដូចជា Samsung Galaxy S-Series និង Samsung Galaxy Z-Series។ បន្ទាប់ពីការប្រកាសវត្តមានជាផ្លូវការរបស់ស្មាតហ្វូន Galaxy S24 Series រួចមក នៅពេលនេះ ក្រុមហ៊ុន Samsung បានងាកមកត្រៀមខ្លួនរៀបចំនូវព្រឹត្តិការណ៍ Unpacked លើកទី 2 សម្រាប់ឆ្នាំនេះថែមទៀតហើយ។
បើតាមការគ្រោងទុកនោះ ក្រុមហ៊ុន Samsung នឹងមានបង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន Galaxy Z Flip 6 និង  Z Fold 6 នៅក្នុងឆមាសទី 2 ខាងមុខនេះហើយ។ បើនិយាយអំពីស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 6 នេះ ក្រុមការងារដែលមាននៅក្នុង GalaxyClub បានបង្ហាញនូវព័ត៌មានថាមពលថ្មរបស់ស្មាតហ្វូនបត់បាន Flagship នេះផងដែរ។ ស្មាតហ្វូន Galaxy Z Flip 6 នេះ នឹងមានថាមពលថ្មធំជាងម៉ូដែលជំនាន់មុន។
ប្រភពខាងលើនេះបានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 6 ថ្មីនេះ នឹងមានថាមពលថ្មចំនួន 2 គ្រាប់ ដែលមួយគ្រាប់មានទំហំ 1097mAh និងមួយទៀតមានទំហំ 2790mAh។ សរុបមកថាមពលថ្មរបស់ស្មាតហ្វូនថ្មីនេះ គឺមានទំហំសរុប 3887mAh ប្រៀបធៀបជាមួយថាមពលថ្មនៅក្នុងស្មាតហ្វូន Galaxy S24 គឺមានទំហំ 3880mAh។ ដូច្នេះផ្អែកតាមព័ត៌ាមានេនះស្មាតហ្វូន Galaxy Z Flip 6 នឹងមានថាមពលថ្មទំហំ 4000mAh។ ក្រឡេកមកមើលស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 5 វិញគឺមានថាមពលថ្ម 2 គ្រាប់ដូចគ្នា ប៉ុន្តែមួយគ្រាប់មានទំហំទំហំ 971mAh និងមួយគ្រាប់ទៀតមានទំហំ 2620mAh ដូច្នេះថាមពលថ្មសរុបគឺមានទំហំត្រឹមតែ 3700mAh ប៉ុណ្ណោះ។
Article image
បើតាមកាសរបញ្ជាក់កន្លងមក បានអោយដឹងថា ក្រុមហ៊ុន Samsung អាចនឹងប្រកាសចេញនូវស្មាតហ្វូនបត់បានរបស់ខ្លួននៅក្នុងរដូវក្តៅខាងមុខនេះ។ ស្មាតហ្វូនម៉ូដែល 2023 នេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែកក្កដា។ បើគិតចាប់ពីថ្ងៃនេះ គឺនៅសល់ពេលជិតកន្លះឆ្នាំទៀត។ ជាមួយគ្នានេះក៏មានការព្យាករណ៌ថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold 6 និង  Z Flip 6 ក៏អាចនឹងមានការតម្លើងមកជាមួយនូវមុខងារ AI ដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy S24 series ហើយមុខងារនេះ ក៏នឹងមានការពង្រឹងច្រើនទៅលើ AI Tools ថែមទៀតផង៕
ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Flip 6 នឹងមានការពង្រីកថាមពលថ្មភ្លោះមានទំហំធំជាងមុន