
យោងតាមព័ត៌មានថ្មីៗនេះ បាននិយាយថា Honor ទំនងជានឹងមានការប្រកាសចេញនូវ Magic Flip ដែលជា ស្មាតហ្វូនអេក្រង់បត់បានមានរាងបញ្ឈរនៅចុងខែនេះហើយ។ នៅក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏នឹង មានការសម្ពោធស្មាតហ្វូនជំនាន់ថ្មី Magic 6 series នៅលើទីផ្សារសកលផងដែរ។
កន្លងមក យោងតាមអ្នក ទម្លាយ @DirectorShiGua បាននិយាយថា ក្រុមហ៊ុន Honor អាចនឹងបង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់ បាន Magic Flip នេះនៅក្នុងកំឡុងពេលពិធីបុណ្យ Spring Festival ផងដែរ។
សូមជំរាបថា កាលពីពេលថ្មីៗនេះ អ្នកទម្លាយរូបនេះ ក៏ធ្លាប់បានចែករំលែកនូវព័ត៌មានថា ក្រុមហ៊ុនបច្ចេកវិទ្យា យក្សចិនមួយនេះ នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាននេះ នៅត្រីមាសទី 1 ឆ្នាំ 2024 នេះផង ដែរ។ ហើយសម្រាប់ពេកនេះ ការបែកធ្លាយចុងក្រោយបានបញ្ជាក់ច្បាស់ពីការបង្ហាញវត្តមាន របស់ស្មាតហ្វូននេះ ហើយ។ បន្ថែមពីនេះ អ្នកលេងប្លុកមួយរូបក៏បានចែករំលែកនូវរូបភាពថ្មី ដែលបង្ហាញពីស្មាតហ្វូននេះទៀតផង។
រូបភាពខាងលើនេះ គឺមិនច្បាស់លាស់នោះទេ ប៉ុន្តែយើងអាចមើលឃើញគ្រប់គ្នានូវផ្នែកខ្លះៗនៃម៉ូដែលថ្មីនេះ។ ស្មាតហ្វូននេះ នឹងមានជម្រើសពណ៌ស ហើយនិងមានម៉ូឌុលកាមេរ៉ា ចំនូន 2 គ្រាប់។ ដោយគ្រាប់ដំបូង គឺអាច មានកាមេរ៉ា ខណៈដែលមួយគ្រាប់ទៀតអាចជាអេក្រង់។ ការឌីស្សាញនេះ ត្រូវបានរំពឹងថា មាមរាងដូចជា Huawei Pocket។ ស្មាតហ្វូន Honor Magic Flip អាចនឹងមានថ្មភ្លោះទំហំ 4500mAh ដោយគ្រាប់ទីមួយទំហំ 2420mAh និងមួយគ្រាប់ទៀតមានទំហំ 1980mAh)។
