ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Huawei Mate X7 Series ដាក់លក់ផ្លូវការណ៌ហើយ

ដោយ

Koun Jab Luffy

06 ធ្នូ 2025 08:48 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Huawei Mate X7 series បានចាប់ផ្តើមដាក់លក់ជាផ្លូវការហើយ បន្ទាប់ពី ក្រុមហ៊ុននេះបង្ហាញចេញជាផ្លូវការណ៌ជាមួយនឹងស្មាតហ្វូនជំនាន់ថ្មី Mate 80 Series កាលពីថ្ងៃទី 25 ខែវិច្ឆិកាកន្លងទៅនេះ។ សម្រាប់ការលក់ទៅលើស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ត្រូវបានគេមើលឃើញថា មានការពេញនិយមខ្លាំងនៅលើទីផ្សារនោះ ក្រុមហ៊ុន Huawei បានចាប់ផ្តើមបង្កើនការបញ្ចេស្មាតហ្វូនបត់បានរបស់ខ្លួននៅលើទីផ្សារ។
ទៅលើរូបរាងស្មាតហ្វូនស៊េរីថ្មី Huawei Mate X7 ថ្មីនេះ គឺមានការឌីស្សាញយ៉ាងទាក់ទាញខ្លាំងមែនទែន។ ជំនួសអោយការប្រើប្រាស់នូវកាមេរ៉ាមូលនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូនថ្មីនេះ ក្រុមហ៊ុនបានសម្រេចអោយមានការឌីស្សាញទម្រង់ Star-Diamond វិញ ដោយមានសិនស័រចំនួន 4 គ្រាប់ ហើយនៅក្នុងនោះ ក៏ប្រើប្រាស់នូវ Multispectral Lens ជំនាន់ទី 2 ផងដែរ។ ស្មាតហ្វូនអេក្រង់បត់បាន Huawei Mate X7 បានចាប់ផ្តើមលក់នៅលើទីផ្សារជាមួយនឹង 5 ទំហំ សម្រាប់ជ្រើសរើស។ នៅក្នុងក៏មានការបង្ហាញវត្តមាននូវស្មាតហ្វូនម៉ូដែល Collector’s Edition ផងដែរ។
Article image
ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Huawei Mate X7 ម៉ូដែកស្តងដារ ដែលបង្ហាញខ្លួននាពេលនេះ គឺមានទំហំ 12GB+256GB និង 12GB+512GB ខណៈដែលស្មាតហ្វូន Collector’s Edition មានរ៉េមទំហំ 20GB។ នៅពេលនេះ ស្មាតហ្វូនជំនាន់ថ្មីនេះមានដាក់លក់នៅលើ VMall ដែលមាន 5 ពណ៌គឺ Obsidian Black, Cloud Blue, Cloud White, Phantom Purple និង Cosmic Red។
សូមជំរាបថា ស្មាតហ្វូនអេក្រង់បត់បាននេះ មានអេក្រង់ធំជាងមុន និងការឌីស្សាញស្តើងជាងមុន ហើយនឹងប្រើប្រាស់នូវបន្ទះឈីប Kirin 9030 Pro និងមានរ៉េមទំហំធំដល់ទៅ 20GB។ បន្ថែមពីនេះ នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានការប្រើប្រាស់នូវ ប្រព័ន្ធប្រតិបិត្តិការថ្មី HarmonyOS 6.0 ហើយនឹងមានការពង្រឹងទៅលើមុខងារ multitasking, security និងជាច្រើនទៀតផង។ ស្មាតហ្វូនថ្មីនេះ មានថាមពលថ្មទំហំ 5600mAh និងបំពាក់នូវបច្ចេកវិទ្យា IP68 និង IP69៕
Article image
សម្រាប់តម្លៃ Huawei Mate X7 ដែលមានទំហំ 12GB+256GB មានតម្លៃ 12999 យ៉ន់ និងទំហំ 12GB+512GB មានតម្លៃ 13999 យ៉ន់ ខណៈដែលម៉ូដែល Mate X7 Collecto Edition មានទំហំ 16GB+512GB មានតម្លៃ 14999 យ៉ន់ និងទំហំ 16GB+1TB មានតម្លៃ 15999 យ៉ន់ ហើយនិងមានទំហំ 20GB+1TB មានតម្លៃ 7599 យ៉ន់
ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Huawei Mate X7 Series ដាក់លក់ផ្លូវការណ៌ហើយ