ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Samsung Galaxy Z Fold 6 មានតម្លៃខ្ពស់ជាងជំនាន់មុនដល់ទៅ 100 ដុល្លារ

ដោយ

Koun Jab Luffy

13 មិថុនា 2024 08:35 ព្រឹក

អាន 2 នាទី

Article image
Galaxy Z Fold6 គឺជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីមួយនៅក្នុងចំណោមស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Samsung ដែលមនុស្សជាច្រើនបាននឹងកំពុងតែទន្ទឹងរង់ចាំ។ ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ ត្រូវបានគេជឿជាក់ថា នឹងជួយអោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ បន្តរក្សានូវដំណែងក្លាយជាក្រុមហ៊ុននាំមុខគេនៅក្នុងឧស្សាហកម្មស្មាតហ្វូនដែលមានអេក្រង់បត់បាន ជាពិសេស គឺការនាំមុខទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនដូចជា Vivo និង Huawei កំពុងតែតាមពីក្រោយ។
បន្ថែមពីនេះទៀតនោះ ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ ក៏នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលមានប្រភពជាមួយនឹងពាក្យថា Galaxy AI ដែលអនុញ្ញាតអោយមុខងារ GenAI ផ្តាច់មុខជាច្រើនផងដែរ។ នៅពេលនេះ មានភាពភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយសារតែអ្នកទម្លាយ Smartprix បានធ្វើការការចែករំលែកព័ត៌មានថ្មីមួយ ដោយបានបញ្ជាក់អំពីតម្លៃរបស់ស្មាតហ្វូន Samsung Galaxy Z Fold6 សម្រាប់ទីផ្សាររបស់សហរដ្ឋអាមេរិកផងដែរ។
ការបែកធ្លាយតម្លៃរបស់ស្មាតហ្វូន Samsung Galaxy Z Fold6
ដូចទៅនឹងឆ្នាំមុននេះ ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold6 នេះនឹងមាន 3 ទំហំ នៅក្នុងការជ្រើសរើសនោះគឺ 256GB, 512GB និង 1TB។ ខណៈពេលដែលលក្ខណៈសម្បត្តិ គឺដូចគ្នាទៅនឹងឆ្នាំមុននេះ តម្លៃរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ គឺប្រែប្រួលផងដែរ។ ខាងក្រោមនេះ គឺជាតម្លៃរបស់ស្មាតហ្វូន Samsung Galaxy Z Fold6 នៅក្នុងសហរដ្ឋអាមេរិក។
•Galaxy Z Fold6 (256GB): $1899.99
•Galaxy Z Fold6 (512GB): $2019.99
•Galaxy Z Fold6 (1TB): $2259.99
•ស្មាតហ្វូនបត់បាននេះនឹងមាន 3 ពណ៌គឺ Navy, Silver Shadow, Pink
•ស្មាតហ្វូននេះមានតម្លៃ 239g ដែលមានទម្ងន់ស្រាលជាងស្មាតហ្វូនជំនាន់មុននេះដែលមានទំហំ 253g
•ស្មាតហ្វូន Galaxy Z Fold6 នឹងមានអេក្រង់ទំហំ 7.6-inch primary display
Article image
តម្លៃរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីទាំងអស់នេះ គឺមានការកើនឡើងចំនួន 100$ នៅក្នុងទីផ្សារស្មាតហ្វូនសំខាន់ៗជាច្រើន។ ការកើនឡើងទៅលើតម្លៃរបស់ស្មាតហ្វូនបត់បានជាសកលជាពិសេសនៅក្នុងទៅលើស្មាតហ្វូនបត់បាននោះក៏មាននៅក្នុងប្រទេសឥណ្ឌាផងដែរ។ សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូននេះអាចនឹងទម្លាយនៅលើអ៊ីនធឺណិតនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ៕
ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Samsung Galaxy Z Fold 6 មានតម្លៃខ្ពស់ជាងជំនាន់មុនដល់ទៅ 100 ដុល្លារ