ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Xiaomi Mix Fold 4 និង Mix Flip មានការដាក់លក់ជាផ្លូវការនៅលើប្រទេសចិនហើយ

ដោយ

Koun Jab Luffy

24 កក្កដា 2024 07:11 យប់

អាន 4 នាទី

Article image
កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Xiaomi បានរៀបចំននូវព្រឹត្តិការណ៍មួយក្នុងការបង្ហាញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីដែលមានឈ្មោះហៅថា Xiaomi Mix Fold 4 និង Mix Flip។ នៅក្នុងពេលនៃការប្រកាសចេញនូវស្មាតហ្វូននេះ ក្រុមហ៊ុនបានប្រកាសថា ស្មាតហ្វូនទាំងពីរនេះ នឹងមានលក់ឆាប់ៗនេះ។ នៅពេលនេះលោកអ្នក អាចរកទិញស្មាតហ្វូននេះនៅក្នុងប្រទេសចិនបានចាប់ពីថ្ងៃនេះហើយ។ ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិ មុខងារ និងតម្លៃរបស់ស្មាតហ្វូនបត់បានទាំងពីរនេះ។
ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Xiaomi Mix Fold 4 នេះ មានអេក្រង់ខាងក្រៅទំហំ 6.56-អ៊ីង AMOLED TCL C8+ គាំទ្រជាមួយនឹងកម្រិតភាពច្បាស់បានទំហំ 2520x1080 pixels ល្បឿន 120Hz refresh rate, LTPO technology នៅលើខ្នាត 21:9 aspect ratio ហើយមាននិងពន្លឺ 3000 its។ សម្រាប់អេក្រង់ខាងក្នុងស្មាតហ្វូននេះវិញ គឺមានទំហំ 7.98-អ៊ីង ប្រើប្រាស់នូវអេក្រង់ Samsung AMOLED E7 អាចបង្ហាញចេញជាមួយនឹងកម្រិតភាពច្បាស់បានទំហំ 2488x2244 pixels និងមានល្បឿន 120Hz refresh rate, LTPO technology នៅលើខ្នាត 1.108:1 aspect ratio ហើយក៏និងមានពន្លឺអេក្រង់ 3000 nits ដូចគ្នា។
Article image
ស្មាតហ្វូនអេក្រង់បត់បាន Xiaomi Mix Fold 4 នេះ មានវិមាត្រ  159.37 x 143.3 x 4.59mm នៅពេលដែលបើក ហើយនៅពេលដែលបិទ KWមានវិមាត្រ 159.37 x 73.1 x 9.47mm ។ ស្មាតហ្វូននេះមានទម្ងន់ប្រហែលជា 226g ។ ស្មាតហ្វូន Mix Fold 4 ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3, LPDDR5x RAM និង UFS 4.0។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5,100mAh ទ្រទ្រង់បានជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនកម្លាំង 67W wired charging, 50W wireless charging និង 5W reverse wireless charging។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 14 ជាមួយនឹង HyperOS ។
ស្មាតហ្វូនអេក្រង់បត់បាននេះ គឺមានបំពាក់នូវកាមេរ៉ាខាងមុខទំហំ 16-Megapixel ទាំងខាងក្នុង និងខាងក្រៅ។ បើមើលទៅលើកាមេរ៉ាខាងក្រោយវិញ គឺមានកាមេរ៉ាទំហំ 50-Megapixel មានមុខងារ OIS, 12-Megapixel ultrawide, 50-Megapixel telephoto មានមុខងារ OIS ហើយនិងភ្ជាប់ជាមួយនឹងមុខងារហ៊្សូម 3x optical zoom និងមួយគ្រាប់ទៀតមានទំហំ 10-Megapixel ជា periscope telephoto lens គាំទ្រជាមួយនឹង 5x optical zoom ហើយក៏មានមុខងារ OIS ផងដែរ។
សម្រាប់មុខងារជាច្រើនទៀតរបស់ស្មាតហ្វូនអេក្រង់បត់បាននេះ មានការបំពាក់នូវ Side-mounted fingerprint sensor, dual speakers និង Wi-Fi 7, Bluetooth 5.3, NFC, USB-C (USB 3.1 Gen 1) និង IR blaster។ ស្មាតហ្វូននេះក៏ទ្រទ្រង់នូវប្រព័ន្ធផ្កាយរណប two-way satellite connectivity ហើយនិង x-axis linear motor ផងដែរ។ ស្មាតហ្វូននេះក៏មានបច្ចេកវិទ្យា advanced power management និងបច្ចេកវិទ្យាសាកថ្មជាច្រើនទៀតដូចជា 2x G1 power management chips, P2 fast charging chip និង  R1 current equalizing chip ។  នៅលើស្មាតហ្វូននេ ក៏មានបច្ចេកវិទ្យា IPX8 សម្រាប់ការពារការជ្រាបទឹកផងដែរ។
Article image
និយាយពីស្មាតហ្វូន Xiaomi Mix Flip វិញ មានអេក្រង់ខាងក្នុងទំហំ 6.86-អ៊ីង foldable OLED TCL C8+ ជាមួយនឹងកម្រិតភាពច្បាស់ Full HD+ ដែលមានទំហំ 2912x1224 pixels និងរត់នៅលើល្បឿន 120Hz refresh rate, LTPO technology និងពន្លឺអេក្រង់ដល់់ទៅ 3000 nits ជាមួយនឹង 2160Hz PWM dimming ។ អេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះ មានទំហំ 4.01-អ៊ីង OLED TCL C8+ ជាមួយនឹងកម្រិតភាពច្បាស់បានទំហំ 1392x1208 pixels ល្បឿន 120Hz refresh rate និងមានពន្លឺ 2500 nits ហើយថែមទាំងមានការគាំទ្រដោយ 2160Hz PWM dimming និងការពារដោយកញ្ចក់រឹងមាំ Dragon Crystal Glass របស់ Xiaomi ទៀតផង។ នៅពេលដែលបិទស្មាតហ្វូននេះមានវិមាត្រ 74x74x16mm ហើយនៅពេលដែលបើកវាមានទំហំ 167.5x74x7.6mm ។ ស្មាតហ្វូននេះមានទម្ងន់ប្រហែលជា 192g។
Article image
ស្មាតហ្វូននេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3, LPDDR5x RAM និង UFS 4.0។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,780mAh ទ្រទ្រង់ជាមួយនឹងកម្លាំងសាក 67W charging។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 14 ដែលមានការផ្អែកជាមួយនឹង HyperOS 1.0 ទៀតផង។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 32-Megapixel និងកាមេរ៉ាខាងក្រោយ ដែលមានទំហំ 50-megapixel មានមុខងារ OIS និង 50-Megapixel OV60A4 telephoto lens ទ្រទ្រង់ជាមួយនឹងការហ៊្សូម 2x zoom ហើយក៏មាន OIS ដូចគ្នា។ បន្ថែមពីនេះ វាក៏មានមុខងារ side-facing fingerprint scanner, 3500mm² 3D VC liquid cooling system, dual speakers និង  advanced battery management និង signal enhancement chips ថែមទៀត។
ស្មាតហ្វូន Mix Fold 4 នេះមានតម្លៃចាប់ពី 8,999 យ៉ន់ (~$1,240) សម្រាប់ទំហំ 12GB+25GB storage តម្លៃ 9,999 យ៉ន់ (~$1,375) សម្រាប់ទំហំ 16GB+512GB version និងតម្លៃ 10,999 យ៉ន់ (~$1,510) សម្រាប់ទំហំ 16GB+1TB edition ។ ស្មាតហ្វូននេះមានពណ៌ខ្មៅ ស និងខៀវ។
បើមើលទៅលើតម្លៃរបស់ស្មាតហ្វូន Xiaomi Mix Flip នេះគឺ 5,999 យ៉ន់ (~$825) សម្រាប់ទំហំ 12GB 256GB តម្លៃ 6,499 យ៉ន់ (~$895) សម្រាប់ទំហំ  16GB+512GB និងតម្លៃ  7,299 យ៉ន់ (~$1,000) សម្រាប់ទំហំ 16GB+1TB។ ស្មាតហ្វូននេះមានពណ៌ខ្មៅ ស និងស្វាយ។
Article image
តាមរបាយការណ៍ជាច្រើនបាននិយាយថា ស្មាតហ្វូន Xiaomi Mix Fold 4 នេះអាចនឹងលក់ផ្តាច់មុខនៅក្នុងទីផ្សាររបស់ប្រទេសចិនប៉ុណ្ណោះ ខណៈពេលដែលស្មាតហ្វូន Mix Flip អាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកល។ យ៉ាងណាមិញ ស្មាតហ្វូន Mix Flip អាចនឹងមិនទាន់បង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានោះទេ៕
ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Xiaomi Mix Fold 4 និង Mix Flip មានការដាក់លក់ជាផ្លូវការនៅលើប្រទេសចិនហើយ