ជាមួយនិងការប្រកាសចេញនៅត្រកូក Fold 8 series ឆ្នាំនេះ ក្រុមហ៊ុន Samsung ក៏មានការបង្ហាញចេញនូវម៉ូដែលថ្មីតូចជាងគេ Galaxy Z Flip 8 ផងដែរ ដែលនេះគឺជាស្មាតហ្វូនអេក្រង់បត់បានប្រភេទ Flip ជំនាន់ថ្មី មានការពង្រីកអេក្រង់ខាងក្រៅធំជាមុន ហើយនិងមានកម្រ៉ាស់ស្តើងជាងមុន រួមជាមួយនិងការបំពាក់នូវមុខងារ AI features ថ្មីៗជាច្រើន។ សម្រាប់ម៉ូដែលថ្មី ក៏មានតម្លៃខ្ពស់ជាងមុនផងដែរ។
Galaxy Z Flip 8 មកជាមួយកម្រ៉ាស់ 6.1mm នៅពេលដែលលាតអេក្រង់ពេញ ហើយនឹងមានទម្ងន់ 180 ក្រាម។ ទៅលើអេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះ គឺមានទំហំ 6.9 អ៊ីងល្បឿន 120Hz OLED។ សម្រាប់ការអាប់ដែតនៅលើស្មាតហ្វូននេះ គឺនៅលើអេក្រង់ខាងក្រៅ ដោយនៅលើ cover display ក្រុមហ៊ុន Samsung នៅតែបន្តប្រើប្រាស់នូវ FlexWindow ដដែល ខណៈដែលអេក្រង់គឺមានទំហំ 4.1 អ៊ីង។
ក្រឡេកមកកាមេរ៉ាវិញ នៅលើស្មាតហ្វូននេះ គឺមានកាមេរ៉ាគោលទំហំ 50MP មានមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 12-MP Ultrawide lens។ ចំពោះកាមេរ៉ាមុខវិញ គឺមានទំហំ 10MP។ ជាមួយនិងកាមេរ៉ានេះដែរ ក្រុមហ៊ុន Samsung ក៏មានបន្ថែមនូវ Camcorder Grip interface ដែលជួយអោយការបត់ចុះឡើងសម្រាប់ការថតបានស្របតាមការចង់បានរបស់អ្នកប្រើប្រាស់បានទៀតផង ជាពិសេសអ្នកប្រើប្រាស់ក៏អាចប្រើប្រាស់មុខងារ Horizontal Lock feature សម្រាប់ជួយទប់រំញ័រនៅពេលដែលមានចលនាផងដែរ។
Flip 8 រត់នៅលើ Android 17 ផ្អែកជាមួយនិង One UI 9 ហើយនិងមានការមុខងារ Gemini Intelligence integration ទៀតផង។ នៅលើអេក្រង់ខាងក្រៅនេះ ក្រុមហ៊ុន Samsung បានធ្វើការអាប់ដែតទៅលើមុខងារប្រើប្រាស់ថ្មីៗជាច្រើន ដែលក្នុងនោះមានដូចជា Notifications, reminders និងមុខងារ alerts ខណៈដែលមុខងារ voice-controlled actions គឺអាចធ្វើបានច្រើនជាង 40 apps។ បន្ថែមពីនេះ ក្រុមហ៊ុនក៏មានដាក់មកនូវ Privacy Concerns Associated ជាមួយមុខងារ AI features, ជាច្រើន ទៀតផង។
Galaxy Z Flip 8 នឹងដាក់លក់នៅថ្ងៃទី 8 ខែសីហាតម្លៃចាប់ពី $1,199 សម្រាប់ 256GB ខណៈដែល 512GB មានតម្លៃ $1,399។ នៅលើទីអឺរ៉ុបមានតម្លៃ €1,299 និង €1,499 ខណៈដែលឥណ្ឌា មានតម្លៃ Rs. 1,24,999 និង Rs. 1,44,999។