
នៅពេលនេះ មានការទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បានត្រៀមខ្លួនក្នុងការបង្ហាញចេញនូវស្មាតហ្វូនបត់បាន Clamshell Flagship ជំនាន់ទី 2 របស់ខ្លួន ម៉ូដែល Pura X2 ហើយស្របពេលដែលព័ត៌មានលម្អិតជាច្រើនរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះក៏ត្រូវបានគេបញ្ចេញផងដែរ។ ស្មាតហ្វូនថ្មី នឹងបង្ហាញខ្លួនជាមួយនឹងពណ៌ជាសច្រើន នេះបើតាមការបង្ហោះនៅលើនៅលើអ៊ីនធឺណិតជាមួយកូដ។ ក្នុងនោះក៏មានការបង្ហើបថា ស្មាតហ្វូនថ្មីនេះ ក៏ប្រហែលជាជិតបង្ហាញខ្លួនជាផ្លូវការហើយ!
យោងតាមអ្នកទម្លាយ DigitalChatStation បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានកូដឈ្មោះហៅថា “Hope”។ ហើយជាមួយនិងវត្តមានរបស់ស្មាតហ្វូនបត់បាន Huawei Pura X2 នេះ គឺនឹងមានពណ៌ដ៏ស្រស់ស្អាតជាច្រើនដូចជាក្រហម បៃតង និងប្រផេះ ខណៈដែលក្រុមហ៊ុនក៏ប្រហែលជាអាចនឹងនាំយកនូវពណ៌ស ទឹកក្រូច និងខៀវខ្មៅផងដែរ។ ប្រៀបធៀបទៅនឹងការប្រកាសបង្ហាញស្មាតហ្វូន Pura X series របស់ ក្រុមហ៊ុន Huawei នាពេលកន្លងមក គឺមាន 2ម៉ូដែលរូមមាន Collector’s Edition និង Standard ។

គួរបញ្ជាក់ថា វត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មី Pura X series គឺមានពណ៌ក្រហម និងបៃតង ខណៈដែលស្មាតហ្វូន Standard មានពណ៌ Moon Shadow Gray, Zero Degree White និង Phantom Black។ ក្រុមហ៊ុននេះ អាចនឹងបន្ថែមនូវពណ៌បៃតង និងទឹកក្រូចបន្ថែមផងដែរ។ ប្រភពខាងលើនេះបន្តថា ស្មាតហ្វូនអេក្រង់បត់បាន Pura X2 ថ្មីនេះអាចនឹងបង្ហាញខ្លួននៅក្នុងខែមីនាឆ្នាំ 2026 នេះ ខណៈត្រីមាសទី 2 ខាងមុខ ក៏អាចនឹងមានការប្រកាសចេញនូវស្មាតហ្វូន ប្រណិត Pura 90 series ផងដែរ៕

