
នៅថ្ងៃនេះ មានការបែកធ្លាយព័ត៌មានថ្មីរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មី Vivo X Fold 5 នៅលើទីផ្សារប្រទេសចិនហើយ ដោយព័ត៌មានថ្មីនេះ គឺមានការទម្លាយចេញដោយលោកប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន vivo ប្រចាំនៅប្រទេសចិនផ្ទាល់តែម្តង។ លោក Han Boxiao បានបញ្ចេញនូវវីដេអូថ្មីមួយស្តីពីការឌីស្សាញទៅលើស្មាតហ្វូនអេក្រង់បត់បាន X Fold 5 ហើយនៅចុងបញ្ចប់នៃវីដេអូនេះ មានការបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងបំបែកំណត់ត្រាថ្មី ជាមួយកម្រ៉ាស់ស្តើងនិង មានទម្ងន់ស្រាលជាងគេបំផុតនៅក្នុងចំណោមស្មាតហ្វូនអេកក្រង់បត់ដែលមានលក់នៅលើទីផ្សារទូទាំងពិភពលោក។
នៅក្នុងវីដេអូនេះ មានការបញ្ជាក់ថា Vivo X Fold 5 នឹងមានទម្ងន់ស្រាលជាង Vivo X Fold 3 ដែមានទម្ងន់ 219g។ យោងតាមរបាយការណ៌របស់ XpertPick បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានទម្ងន់ត្រឹមតែ 209g តែប៉ុណ្ណោះ។ ខណៈដែលកម្រ៉ាស់វិញ គឺត្រឹមតែ 4.3mm នៅពេលលាត និងមានកម្រ៉ាស់ 9.33mm នាពេលដែលបត់។ ផ្អែកតាមព័ត៌មានខាងលើនេះ អាចនិយាយបានថា Vivo X Fold 5 នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់ដែលមានទម្ងន់ស្រាលជាងគេបំផុតនៅលើពិភពលោ។
ប្រៀបធៀបជាមួយនិង Find N5 ដែលកំពុងតែមានលក់នៅលើទីផ្សារ គឺមានទម្ងន់ 229g ប៉ុន្តែមានកម្រ៉ាស់ 4.2mm នៅពេលលាត និងមានកម្រ៉ាស់ 8.9mm នៅពេលដែលបត់ ដូច្នេះអាចបញ្ជាក់ច្បាស់ហើយថា X Fold 5 មានទម្ងន់ស្រាលជាង តែមិនស្តើងជាង N5 នោះទេ។ ជាមួយនិងព័ត៌មាននេះ ក៏មានការបញ្ជាក់បន្ថែមថា Honor Magic V5 អាចនឹងបង្ហាញវត្តមាននៅចិនខែនេះផងដែរ ដោយម៉ូដែលនេះ ក៏អាចនឹងមានកម្រ៉ាស់ស្តើងដូចគ្នា អាចនឹងត្រឹមតែជាង 8mm ប៉ុណ្ណោះ នៅពេលដែលបត់។
ខណៈដែល OPPO Find N5 មានការប្រើប្រាស់ឈីប7-core Snapdragon 8 Elite នោះ Magic V5 វិញគឺប្រើឈីបធម្មតាតែប៉ុណ្ណោះ។ ប៉ុន្តែ Vivo X Fold 5 ត្រូវគេរំពឹងថា នឹងមានការប្រើប្រាស់ឈីប Snapdragon 8 Gen 3 ។ យោងតាមការទម្លាយពី Digital Chat Station បាននិយាយថា Vivo X Fold 5 អាចនឹងមានវត្តមាននៅប្រទេសចិននៅក្នុងពេលណាមួយនៃខែមិថុណានេះ ដោយក្រុមហ៊ុនក៏នឹងមានការបញ្ចេញនូវថេប្លេត Vivo Pad 5e និង Vivo TWS Air 3 Pro ជាមួយផងដែរ។ ថេប្លេត Pad 5e អាចនឹងមានអេក្រង់ទំហំ 12.1-អ៊ីង LCD panel ប្រើប្រាស់ឈីប Snapdragon 8 Gen 3។

ខណៈដែល vivo X Fold 5 អាចនឹងមានវត្តមាននៅចិនខែនេះ មានការព្យាករណ៌ថា ស្មាតហ្វូននេះ នឹងមានលក់នៅលើទីផ្សារសកលនាខែកក្កដាខាងមុខ។
