ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បានស៊េថ្មី Samsung Galaxy Z Fold 6 នឹងមានការរអាប់ដែត Software ដល់ទៅ 7 ឆ្នាំ

ដោយ

Koun Jab Luffy

13 កក្កដា 2024 11:05 ថ្ងៃត្រង់

អាន 3 នាទី

Article image
កាលពីថ្ងៃទី 10 ខែតុលាកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Samsung បានរៀបចំនូវព្រឹត្តិការណ៍ Galaxy Unpacked លើកទី 2 ប្រចាំឆ្នាំរបស់ខ្លួន។ ដូចអ្វីដែលបានរំពឹងទុកអញ្ចឹង ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ បានបង្ហាញចេញនូវផលិតផលជាច្រើនថ្មីៗជាច្រើន ដែលរួមមានដូចជា ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold6, Galaxy Z Flip6, Watch Series 7 និង Galaxy Ring។
ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold6 គឺជាជំនាន់ថ្មីរបស់ស្មាតហ្វូន Z Fold 5 ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។ ស្មាតហ្វូនអេក្រង់បត់បានចុងក្រោយនេះ មានការ upgrade ច្រើនមែនទែនទៅលើការឌីស្សាញ។ នៅលើស្មាតហ្វូន Samsung Galaxy Z Fold 6 នេះ គឺមានការបំពាក់នូវម៉ូឌុលកាមេរ៉ាដែលមានរាង Pill-shaped camera island នៅផ្នែកខាងក្រោយហើយនិងមានវិមាត្រតួខ្លួនទំហំ 153.5mmx68.1x12.1mm នៅពេលដែលបិទ និងវិមាត្រ 153.5mm x132.6mmx 5.6mm នៅពេលដែលបើក។ ស្មាតហ្វូននេះ មានទម្ងន់ត្រឹមតែ 239g ប៉ុណ្ណោះ បើធៀបជាមួយនឹងម៉ូដែលមុនមានទំហំ 253g។ នៅលើស្មាតហ្វូនបត់បាននេះ គឺមានបំពាក់នូវ IP48 សម្រាប់ការពារធូលី និងការជ្រាបទឹកថែមទៀតផង។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ បាននិយាយថា ស្មាតហ្វូនបត់បានចុងក្រោយបំផុតនេះ មានការបំពាក់នូវ Armor Aluminium និង Gorilla Glass Victus 2 ដែលធ្វើអោយស្មាតហ្វូននេះធន់បំផុតនៅក្នុងត្រកូលស្មាតហ្វូន Z-Series ។  បើនិយាយអំពីអេក្រង់វិញនោះ ស្មាតហ្វូន Samsung Galaxy Z Fold 6 មានអេក្រង់ខាងក្នុងទំហំ 7.6-អ៊ីង និងអេក្រង់ខាងក្រៅទំហំ 6.3-អ៊ីង ជាមួយនឹង Dynamic AMOLED 2x panel និងមានល្បឿន 120Hz refresh rate។ កញ្ចក់អេក្រង់នេះ មានកម្រិតភាពច្បាស់ 2160x1856 pixels ខណៈដែលអេក្រង់មួយទៀត មានកម្រិតភាពច្បាស់ 2376 x 968 pixels។ ផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គឺមានការច្រិបគែម aspect ratio ខ្ពស់ជាងមុន និងគែម bezels ស្តើងថែមទៀតផង។
បើមើលទៅលើកាមេរ៉ាវិញនោះ ស្មាតហ្វូនអេក្រង់បត់បានថ្មី Samsung Galaxy Z Fold 6 នេះ មានកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាគោលទំហំ 50MP f/1.8 គាំទ្រជាមួយនឹងមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 12MP ultra-wide-angle lens និងគ្រាប់ទីបីមានទំហំ 10MP telephoto គាំទ្រជាមួយនឹងមុខងារហ៊្សូម 3x zoom។ នៅលើអេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះមានទំហំ 10MP selfie ខណៈពេលដែលអេក្រង់ខាងក្នុងមានទំហំ 4MP។ ស្មាតហ្វូនបត់បាននេះ អាចថតវីដេអូបានច្បាស់ដល់ទៅ 8K។ ស្មាតហ្វូន Z Fold 6 នេះ ក៏មានមុខងារសំខាន់ៗជាច្រើនទៀតដូចជា Photo Assist, Portrait Studio និង Insta Slow-mo ផងដែរ។
ស្មាតហ្វូន Samsung Galaxy Z Fold 6 នេះ បំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ល្បឿន 3.39GHz និងមានអមជាមួយនឹងរ៉េមទំហំ 12GB និងម៉េមូរីទំហំ 512GB។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានការប្រើប្រាស់នូវ Ray Tracing និងមានថាមពលថ្ម 4,400mAh ជាមួយនឹងការទ្រទ្រង់ទៅលើ 25W charging ថែមទៀតផង។ ស្មាតហ្វូនបត់បាននេះ ក៏មានការ upgrade ទៅលើប្រព័ន្ធត្រជាក់ Cooling system ផងដែរ។ វាបំពាក់នូវប្រព័ន្ធប្រតិបត្តិការ Android 14 និងមានបំពាក់នូវ Galaxy AI ជាច្រើនទៀតដូចជា Note Assist, Sketch to Image, Gemini app និងមុខងារថ្មីៗជាច្រើនទៀត។
Article image
ដូចទៅនឹងស្មាតហ្វូន Galaxy S24 Series ដែរ នៅលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 នេះ នឹងមានការអាប់ដេតទៅលើ OS ដល់ទៅ 7 ឆ្នាំ។ សម្រាប់ការតភ្ជាប់នៅលើស្មាតហ្វូននេះមានដូចជា USB 3.2 Gen 1 Type-C port, WiFi-6E, Bluetooth 5.3, NFC, UWB និងជាច្រើនទៀត។ ស្មាតហ្វូន Samsung Galaxy Z Fold 6 មានពណ៌ Silver Shadow, Pink និង Navy៕