ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី Huawei Mate X7 ដែលលក់នៅលើទីផ្សារសកល នឹងមានជម្រើសពណ៌ថ្មី!

ដោយ

Koun Jab Luffy

03 ធ្នូ 2025 08:04 ព្រឹក

អាន 2 នាទី

Article image
Huawei Mate X7 ដែលជាស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី នឹងមានការបង្ហាញខ្លួនជាមួយនឹងជម្រើសពណ៌ថ្មីដ៏ទាក់ ទាញជាច្រើន នៅពេលដែលក្រុមហ៊ុនធ្វើការប្រកាសលក់នៅលើទីផ្សារសកលនាពេលខាងមុខនេះ។ យោងតាមការបញ្ជាក់ពី ក្រុមហ៊ុនពេលនេះ គឺបានបញ្ចេញនូវពណ៌របស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះជាផ្លូវការណ៌ហើយ។ សម្រាប់អ្វីដែលគួរអោយ ចាប់អារម្មណ៍នោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានចាប់ផ្តើមបែងចែកនូវពណ៌សម្រាប់លក់ទីផ្សារនៅប្រទេសចិន និងនៅលើទីផ្សារសកល។
ខុសប្លែកពីស្មាតហ្វូនបត់បាន  Mate X7 foldable ដែលមាន ៥ ពណ៌ ដ៏ទាក់ទាញនោះ សម្រាប់ម៉ូដែលទីផ្សារសកល គឺនឹង ការបង្ហាញខ្លួនជាមួយនឹងជម្រើស 3 ពណ៌ដ៏ស្រស់ស្អាតគឺ Cloud Brocade White, Cosmic Red និង Obsidian Black។ ស្មាតហ្វូនអេក្រង់បត់បាន Mate X7 foldable ដែលនឹងដាក់លក់នៅលើទីផ្សារសកល គឺមិនមានពណ៌ខៀវនិងពណ៌ស្វាយ នោះទេ។ ក្រុមហ៊ុន Huawei បានបង្ហោះថា “ពណ៌ថ្មីចំនួន 3 បង្ហាញអំពីស្ទាយផ្ទាល់ខ្លួនរបស់អ្នក។ #UnfoldtheMoment #HUAWEIMateX7”
Article image
ក្រៅពីការផ្លាស់ប្តូរទៅលើពណ៌របស់ស្មាតហ្វូននេះ យើងក៏នឹងអាចមើលឃើញនូវការផ្លាស់ប្តូរទៅលើទំហំនៃថាមពលថ្មរបស់ស្មាតហ្វូននេះផងដែរ ប៉ុន្តែការផ្លាស់ប្តូរនេះ គឺមិនមានការប៉ះពាល់ទៅលើកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូននេះទេ។ ក្រុមហ៊ុន Huawei គ្រាន់តែបង្ហាញនូវពណ៌ថ្មីសម្រាប់ស្មាតហ្វូន Flagship Foldable ជាមួយនឹងការឌីស្សាញរូបរាងស្លីម និងទាក់ទាញបំផុត។ ស្មាតហ្វូន Mate X7 នេះនឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅថ្ងៃទី 11 ខែធ្នូខាងមុខនេះ៕
Article image
ស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី Huawei Mate X7 ដែលលក់នៅលើទីផ្សារសកល នឹងមានជម្រើសពណ៌ថ្មី!